Connect with us

ព័ត៌មានអន្ដរជាតិ

លិចទូកនៅកោះជម្លោះជប៉ុន ស្លាប់មនុស្សម្នាក់, ៦នាក់បាត់ខ្លួន

បានផុស

នៅ

មនុស្សម្នាក់ស្លាប់ និង ៦ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកក្រឡាប់ ត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកនៃប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែក៏ត្រូវបានទាមទារដោយប្រទេសចិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាមិនច្បាស់ទេថាតើ ទូកនេះលិចនៅទីណា ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទាហានជើងទឹកជប៉ុន បានប្រទះឃើញវាអណ្តែតក្នុងទឹកភាគខាងជើងនៃកោះនេះ។

អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រលោក Keisuke Nakao បានប្រាប់ AFP ថា នាវិកទាំងនោះ មានជនជាតិតៃវ៉ាន់ម្នាក់ និងឥណ្ឌូណេស៊ី៦នាក់។

អ្នកនាំពាក្យម្នាក់ទៀត គឺលោក Masaya Tokita បាននិយាយថា “នៅម៉ោងប្រហែល ៩:១៥នាទីព្រឹកថ្ងៃចន្ទ, អ្នកមុជទឹក បានរកឃើញសពមួយ នៅខាងក្នុងកាប៊ីន ហើយអត្តសញ្ញាណប័ណ្ណនៅលើសពបង្ហាញថា ជាបុរសជនជាតិឥណ្ឌូណេស៊ី”។

ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកនេះគឺជាទូកនេសាទដែលចុះបញ្ជីដោយតៃវ៉ាន់ ហើយគេសង្ស័យថា លិចនៅជិតប្រជុំកោះ Senkaku៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម