អាណាព្យាបាល​​ពេញចិត្ត​ ទង្វើល្អ ដែល​ជួយ​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ថ្ងៃ របស់កម្លាំងអាវុធហត្ថ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាណាព្យាបាល​​ពេញចិត្ត​ ទង្វើល្អ ដែល​ជួយ​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ថ្ងៃ របស់កម្លាំងអាវុធហត្ថ​

Published

on

​អាណាព្យាបាល​សិស្ស​ បាន​សំដែង​ការ​ពេញចិត្ត​នៅ​សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បាន​ជួយ​ចម្លង​សិស្សសាលា​ឆ្លង​ផ្លូវ​ជា​រៀងរាល់​ថ្ងៃនេះ​។

​តាម​ប្រភពពី​លោក ជា សារុន រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា​ លោក​ពេញចិត្ត​ទៅ​នឹង​សកម្មភាព​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​កម្លាំង​ជួយ​ចម្លង​សិស្សសាលា​ឆ្លងផ្លូវ​រាល់ពេល​សិស្ស​ចូល​និង​ចេញពី​សាលារៀន​។ ជាក់ស្តែង​ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១​ខាងកើត​ផ្សារ​ព្រែក​ឯង​ គឺ​សាលា​បឋមសិ​ក្សា​ព្រែក​ឯង​ គឺ​ភាគច្រើន​ជា​សិស្ស​តូចៗ​ត្រូវ​ការ​ឆ្លង​ផ្លូវជាតិ​នេះ​ ដែល​សម្បូរ​ទៅ​ដោយ​រថយន្ត​គ្រប់​ប្រភេទ​បើកបរ​លឿន​ ព្រោះ​ជា​ផ្លូវ​រលោង​ស្អាត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​មានការ​ភ័យខ្លាច​កូនចៅ​ជួប​គ្រោះថ្នាក់​ ខ​ណៈដែល​អាណាព្យាបាល​សិស្ស​ភាគច្រើន ​ពុំបាន​ជូន​កូន​ឆ្លង​ផ្លូវ​ទៅ​សាលា ​ព្រោះ​ជាប់​លក់ដូរ​និង​បំពេញការងារ​រៀងៗ​ខ្លួន​។

​លោក ជា សារុន បន្តថា ​ប៉ុន្តែ​ការ​ព្រួយបារម្ភ​របស់​អាណាព្យាបាល​សិស្ស​ បាន​ផុតរលត់​ទៅវិញ​ ដោយសារ​តែ​មាន​វត្តមាន​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះមក​ជួយ​ដឹក​ដៃ​សិស្ស​ឆ្លងផ្លូវ​រាល់ថ្ងៃ​ទាំង​សិស្ស​ចូលរៀន​នឹង​ចេញទៅ​ផ្ទះ​។ ​សកម្មភាព​ដ៏​ល្អ​នេះហើយ​ ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​មានការ​ពេញចិត្ត​គ្រប់ៗ​គ្នា​។

​ទាក់ទិន​ទៅនឹង​សកម្មភាព​ការងារ​ចុះមក​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ថ្ងៃនេះ មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ លោក​វរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការរង​កង​រាជ​អាវុធ​ខណ្ឌ​បាន​ឲ្យ​ដឹងថា​ សកម្មភាព​នេះ ​គឺ​យោង​តាម​បទបញ្ជារ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ​ត្ន័ ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ដាក់​បទបញ្ជា​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទាំង​១៤​ខណ្ឌ​ចំណុះ​ ឲ្យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​ដាក់​កម្លាំង​តាម​បណ្តា​សាលា​ទូទាំង​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ពេល រាល់ថ្ងៃ​មិន​ឲ្យ​អាក់ខាន​ឡើយ​៕​

អត្ថបទ៖ ន​រា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

ជនជាតិចិន៨នាក់ និងអ្នករត់តាក់ស៊ី២នាក់ រត់ទៅខេត្តកោះកុង តេស្ត​អវិជ្ជ​មាន​កូវីដ១៩​ទាំងអស់

ព័ត៌មានជាតិ14 mins ago

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

ព័ត៌មានជាតិ28 mins ago

អភិបាលខេត្ត​កោះកុង ស្នើឱ្យ​ឥណ្ឌា​ជួយ​លើកកម្ពស់​វិស័យ​អប់រំ សុខាភិបាល និង​កសិកម្ម​

ព័ត៌មានជាតិ46 mins ago

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា​ដល់​សាលា​ពលទាហាន​ទី​៥

ព័ត៌មានជាតិ48 mins ago

ស្ត្រីជា​ម្តា​យនៅ​ខណ្ឌដង្កោ ឆ្លងកូវីដពីកូនប្រុស​ មនុស្ស​៥០០នាក់ ត្រូវ​ធ្វើតេស្តសំណាក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services