Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ថា ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ មិនមែនជា​ទំនាស់​ដីធ្លី​ទេ​

បានផុស

នៅ

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ថ្លែងថា ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ មិនមែនជា​ទំនាស់​ដីធ្លី​ទេ ដូច្នេះ​បើ​គូរ​ភាគី​មួយ​មានទំនាស់​គ្នា​នៅលើ​ដី​របស់​រដ្ឋ គូភាគី​ទាំងពីរ គឺ​ខុសច្បាប់​ទាំងអស់គ្នា ដូច្នេះ​រដ្ឋអំណាច នឹង​ដកយក​ដី​នោះ​វិញ ហើយ​ផ្ដន្ទាទោស​អ្នក​ដែល​ទៅ​ទន្ទ្រាន​យក​ដីធ្លី​របស់​រដ្ឋ​នោះ​ទៀតផង​។

ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន ឃុំ​សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ (​សម្រាប់​ខេត្ត​ព្រះសីហនុ​)” នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​ជាការ​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃាង ភារ​ម្យ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ថា អ្វី​ជា​ទំនាស់​ដីធ្លី ដូច្នេះ​មិនមែន​ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ចិត្ត​ចូល​ជា​ទំនាស់​ដីធ្លី​នៅទេ ។ មានន័យថា​ប្រសិនបើ​គូរ​ភាគី​មួយ​មានទំនាស់​គ្នា​នៅលើ​ដី​របស់​រដ្ឋ អាចជា​ដីព្រៃ​ដី​អភិរក្ស ឬ​ដី​ផ្សេងៗ​ទៀត គូភាគី​ទាំងពីរ គឺ​ខុសច្បាប់​ទាំងអស់គ្នា រដ្ឋអំណាច​នឹង​ដកយក​ដី ហើយ​ផ្ដន្ទាទោស​អ្នក​ដែល​ទៅ​ទន្ទ្រាន​យក​ដីធ្លី​របស់​រដ្ឋ​នោះ​ទៀត​”​។

ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះដែរ លោក ឃាង ភារ​ម្យ បាន​បញ្ជាក់ថា កន្លងមក​សំណុំរឿង​ដែល​បាន​ស្រាវជ្រាវ និង​ដោះស្រាយ​បន្តបន្ទាប់​មាន​ចំនួន​៨៨៦ ករណី នេះ​គិតពី​ខែមករា​ដល់​ខែធ្នូ ឆ្នាំ​២០២០​។ ក្នុងនោះ​ដោះស្រាយ​សម្របសម្រួល​ដោយ​អាជ្ញាធរខេត្ត​មាន​១៥​ករណី និង​បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១០៧​ករណី និង​ឆ្លើយតប​ទៅ​ម្ចាស់​ករណី​ចំនួន​២១០ ករណី និង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៦៣​ករណី សរុប​៣៩៥ ករណី​។

ចំណែក​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា សម្រាប់​ក្រុងព្រះសីហនុ មាន​បណ្ដឹង​ទាក់ទង​នឹង​បញ្ហាដីធ្លី​ចំនួន​២១ និង​បាន​ដោះស្រាយ​ចប់​ទាំងស្រុង​ចំនួន​២០​ករណី ហើយ​បច្ចុប្បន្ន​នៅសល់តែ​១​ប៉ុណ្ណោះ ដែល​កំពុង​ដោះស្រាយ​បញ្ចប់​។ លោក​បញ្ជាក់ថា ការដោះស្រាយ​របស់​អាជ្ញា​ធ​រលើ​បញ្ហា​វិវាទ​ដីធ្លី​មិនមែនជា​តុលាការ​ទេ គឺ​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងករណី​ពួកគាត់​រំលោភ​ដី​របស់​រដ្ឋ ហើយ​មក​ស្រែកថា អយុត្តិធម៌ នោះអាជ្ញាធរ​មិនអាច​ដោះស្រាយ​ជូន​គាត់​បានទេ គឺ​ត្រូវតែ​ដកហូត​ទាំងសងខាង ភាគី​ណាមួយ​ក៏​មិនអាច​ទទួល​បានដែរ ហើយ​ករណីនេះ នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​អាជ្ញាធរ​ក៏បាន​ចេញ​លិខិត​ជា​បន្តបន្ទាប់​ផងដែរ ទាក់ទង​ទៅនឹង​បញ្ហា​ជន​ឆ្លៀតឱកាស​បែបនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៨ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម