ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​

Published

on

ភ្នំពេញ ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឧបត្ថម្ភ​ថវិកា ចំនួន២៥០០០ដុល្លារ ដល់ជនរងគ្រោះ​ដែល​លោត​ឆ័ត្រ​យោង​ ដោយ​ជូន​ទៅ​គ្រួសារ​នៃ​សព (១៥០០០ដុល្លារ​) និង​គ្រួសារ​រង​របួស​ចំនួន​(១ម៉ឺន​ដុល្លារ​) នេះ​បើតាម​ផេក​របស់​ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា​។

នៅក្នុង​ផេក​លោកឧកញ៉ា បាន​សរសេរ​ថា “ក្នុងនាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​មួយ​រូប រស់​ក្រោម​(​ដំបូល​សន្តិភាព )​គុណបំណាច់​របស់​កង​កម្លាំង​ដែល​តែងតែ​ការពារ​ប្រជាជន​យ៉ាង​កក់ក្ដៅ​គ្រប់​កាលៈទេសៈ ក្រុមការងារ​ក៏ដូចជា​គ្រួសារ​ខ្ញុំបាទ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ មរណភាព​របស់​លោក​វរសេនីយ៍​ត្រី លឹម សាយ គឺជា​ការបាត់បង់​គ្រូបង្វឹក​ដ៏​ល្អ និង​ធនធាន​ដ៏​កម្រ​របស់​កម្ពុជា​។

ខ្ញុំបាទ​សុំចូល​រួម​ឧបត្ថម្ភ ២៥០០០ដុល្លា (​ពី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ដែល​ជូន​ទៅ គ្រួសារ នៃ​សព (១៥០០០ ដុល្លារ​) និង​គ្រួសារ​ដែល​រងរបួស​ចំនួន​(១ម៉ឺន​ដុល្លារ​) ។

សូម​ក្រុម​គ្រួសារ​នៃ​សព​ទាក់ទង​មក បង​ហេង​ឡុង ដើម្បី​ទទួល​ប្រាក់​នេះ ឬ​ផ្ដល់​ជា​លេខ​ទូរ​សព្ទ​ដើម្បី​ក្រុមការងារ​ទាក់ទង​ទៅវិញ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុចអាន ៖ ដំឡូងមី អាចក្លាយជាមាស ស ​បន្ទាប់ពីអង្ករ

សូមចុចអាន ៖Update បន្ថែម៖ ​មុន​ជួបគ្រោះថ្នាក់ដល់ស្លាប់ មាន​ក្រុមគ្រូ ១៣ នាក់​​ទៀត លោតឆត្រជាមួយគ្នា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services