Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ ហ៊ុន សែន​ បង្ហាញ​​សៀវភៅ​ប្រវត្តិ​​សាស្ត្រ​ «បង្កប់​រឿង​រ៉ាវ​ អាថ៌កំបាំង​ជាច្រើន​»

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​​បាន​បង្ហាញ​​សៀវភៅ​​ប្រវត្តិ​សាស្រ្ត​មួយ​ក្បាល​ ដែល​បាន​​សរសេរ​រួច​រាល់​ ​ប៉ុន្តែ​​សៀវភៅ​នេះ​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​​​បច្ចុប្បន្ន​នេះ​ទេ​​ ដែល​យ៉ាង​ហោច​​ណាស់​ក៏​ត្រូវ​ចំណាយ​​​មិន​តិច​ជាង​​១០ឆ្នាំ​ទៀត ទើប​​អនុញ្ញាត​​ឱ្យ​ផ្សព្វផ្សាយ​ ព្រោះ​ខ្លឹម​សារ​សៀវភៅ​នេះ​​បាន​បង្កប់​​​នូវ​អាថ៌​កំបាំង​ជា​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្លែង​ក្នុង​ឱកាស​​សម្ពោធ​ភាពយន្ត​ភាគ​រឿង​«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» ​នា​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣​នេះ​សម្តេច​តេជោ​​បាន​​ធ្វើបទឧទ្ទេសនាម​​ជា​វីដេអូ​​ជាង ៣០ម៉ោង​ និង​​ត្រូវ​ចម្លង​ចេញ​​ជា​សៀវភៅ​​ឡើង​។

“ហេតុអ្វី ​បាន​ជា​ខ្ញុំ កាន់​សៀវភៅនេះមក? សៀវភៅនេះ ខ្ញុំ បាន​និយាយ​ដាក់​ជា​វីដេអូ មាន​រយៈ​ពេល​ជាង ៣០ម៉ោង ហើយត្រូវបានចម្លង ចេញជាសៀវភៅ។ ប៉ុន្ដែសៀវភៅនេះ មានការទាក់ទង​តិច​ណាស់ ទៅក្នុងដំណើររឿង ​កូនប្រុសក្រោម ពន្លឺព្រះចន្ទពេញ​បូរណ៌មី។​ ប៉ុន្ដែសៀវភៅនេះ គឺ​មិន​អាច​ផ្សាយក្នុងពេលនេះទេ គឺផ្សាយក្នុងរយៈពេលមិនតិចជាង ១០ឆ្នាំទៀត ទើបអនុញ្ញាតឱ្យផ្សាយបាន​​​​”។​សម្តេច​បន្ថែម​​។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា​​​ សៀវភៅ​ប្រវត្តិសាស្ត្រកម្ពុជា គឺប្រមូលខ្លឹមសារចាប់ពីឆ្នាំ១៩៧៧ មកទល់ឆ្នាំ២០០៤ តែប៉ុណ្ណោះ ​ចំពោះរឿងរ៉ាវកើតមុនពេលនោះ គឺមិនមាននៅក្នុងសៀវ ភៅ​នោះ​ឡើយ បែរ​ជា​មាន​មួយផ្នែក នៅក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី។

ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។

​ភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថត​រយៈ​ពេល​​ជាង ១ឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួ​ប្រជាជន​យ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែង​ក្នុង​ឈុត​ឆាក​ធំៗ​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម