Connect with us

ព័ត៌មានជាតិ

ក្រុម​ហ៊ុន Smart Axiata បន្ត​ដំណើរ​ជោគជ័យ​ជាង​១៤ ឆ្នាំ តាមរយៈ​ដំណើរការ​ល្អឥតខ្ចោះ

បានផុស

នៅ

ភ្នំពេញ ៖ ​ថ្ងៃទី​១៣ ខែមីនា ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រារព្ធ​ខួប​គម្រប់​១៤ ឆ្នាំ​របស់​ក្រុមហ៊ុន​កាលពី​ខែកុម្ភៈ​កន្លងមក​។​

​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មួយ​នេះ​បាន​រំលឹក​ឡើងវិញ​ពី​សមិទ្ធិផល​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ទូរគមនាគមន៍​កម្ពុជា រួមមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការប្តេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កិច្ចប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព ដែល​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន​។

​ជាមួយនឹង​ចក្ខុវិស័យ​ដើម្បី​ក្លាយខ្លួន ជា​ទូរគមនាគមន៍​លេខ​មួយ​នៅ​កម្ពុជា ភាពជោគជ័យ​របស់​ក្រុមហ៊ុន Smart តែងតែ​ផ្តោត​សំខាន់​ក្នុងការ​ចូលរួមចំណែក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដើម្បី​បង្កើតជា​ប្រយោជន៍​រួម​យូរអង្វែង ដល់​ប្រជាជន និង​សហគមន៍​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្សរ​ភ្ជាប់​ទំនាក់ទំនង និង​ដំណោះស្រាយ​ឌីជីថល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​។

​ការវិវត្ត​ពី​ចំណុច​ចាប់ផ្តើម​យ៉ាង​សាមញ្ញ​ទៅកាន់​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្រុមហ៊ុន Smart Axiata បានចាប់ផ្តើម​ដំណើរការ​ក្នុង​វិស័យ​ទូរ​គម​នាគ​ន៍​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ ២០០៩ ក្រោម​ឈ្មោះ «Smart Mobile»​។ ទោះជា​ការចាប់​ផ្តើមដំបូង​មាន​ភាពសាមញ្ញ​ក៏ដោយ បន្តិច​ម្ដងៗ ក្រុមហ៊ុន​កាន់​តែមាន​ភាពលេច​ធ្លោ​តាមរយៈ​គោលការណ៍​អាជីវកម្ម​ថ្មីៗ និង​ទំនើប ដែល​រួមមាន​តម្លៃ​សមរម្យ សេវាកម្ម​គួរ​ឲ្យ​ទាក់ទាញ និ​ង្ត​យុទ្ធសាស្ត្រ​ផ្តោតលើ​អតិថិជន​។​

​នៅ​ដើមឆ្នាំ ២០១៣ ក្រុមហ៊ុន Smart បានធ្វើការ​រួមបញ្ចូល​គ្នា​ជាមួយ Hello Axiata ហើយ​បាន​ក្លាយជា «Smart Axiata» ដែល​បាន​ប្រែខ្លួន​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ធំជាងគេ​ទី​ពីរ​នៅក្នុង​ព្រះរាជាណាចក្រ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Smart Axiata ក៏បាន​ក្លាយជា​ផ្នែក​មួយ​នៃ Axiata Group ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគ​ទូរ​គម​នា​គន៍​ធំជាងគេ​នៅ​អាស៊ី ដែលមាន​អតិថិជន​ជាង​១៥០ លាន​នាក់​នៅ​ទូទាំង​១១​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​ផងដែរ​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​សេវា 4G ។ សេវា 4G LTE របស់​ក្រុមហ៊ុន Smart ដែល​ផ្តល់​អ៉ិ​ន​ធឺ​ណិ​ត​ចល័ត​លឿន​បំផុត​ក្នុងប្រទេស​កម្ពុជា ឥឡូវនេះ​មាននៅ​ទូទាំង 25 ខេត្ត​ក្រុង​។ ក្រុមហ៊ុន Smart ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅក្នុង​ព្រះរាជាណាចក្រ ដែល​បាន​សាកល្បង​បច្ចេកវិទ្យា 5G លើកដំបូង​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​កាលពី​ឆ្នាំ ២០១៩​។

​ផលិតផល និង​សេវាកម្ម​របស់ Smart Axiata តែងតែ​ទទួលបាន​នូវ​ការគាំទ្រ ជាពិសេស​ពី​សំណាក់​យុវវ័យ​ជំនាន់​ក្រោយ ដែល​និយម​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Ziad Shatara នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​លើកឡើងថា « Smart តែងតែ​ព្យាយាម​ក្នុងការ​អភិវឌ្ឍ និង​ការបង្កើត​ថ្មី ដើម្បី​ផ្តល់ជូន​នូវ​គុណ​តម្លៃ​ពិសេស​ទៅកាន់​អតិថិជន ភ្នាក់ងារ​លក់រាយ ដៃគូ​អាជីវកម្ម និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។ យើង​រក្សា​នូវ​គុណ​តម្លៃ​របស់​យើង​ជា​អាជីវកម្ម​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម តាមរយៈ​ការអនុវត្ត​ដ៏​ល្អ​របស់​យើង សុចរិត​ភាព និង​តម្លាភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន​»

​។ លោក​បន្តថា «​ជាមួយនឹង​កម្លាំងចិត្ត​ពី​ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់​យើង យើង​នឹង​ខិតខំ​ប្រឹងប្រែង បន្តទៀត​ដើម្បី​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​យូរអង្វែង និង​និរន្តរភាព តាមរយៈ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងៗ​»​។​

​អាជីវកម្ម​នាំមុខ​នៅ​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​ទៅកាន់​យុគសម័យ​ឌីជីថល និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និរន្តរភាព គឺជា​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន Smart ។ គោលការណ៍​និរន្ត​ភាព​របស់​ក្រុមហ៊ុន Smart គឺ​ស្របតាម​គោលការណ៍​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុ​នេ Axiata Group ដែល​ផ្អែកលើ​សសរស្តម្ភ​ចំនួន​បួន​៖ លើសពី​ប្រាក់ចំណេញ​រយៈពេល​ខ្លី ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដំណើរការ​ល្អឥតខ្ចោះ និង​ការជួយ​ពិភពលោក និង​សង្គម​។

​ក្រុមហ៊ុន Smart គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះពុម្ពផ្សាយ​នូវ របាយការណ៍​និរន្តរភាព​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន ដែល​របាយការណ៍​ដំបូងបង្អស់​ត្រូវ​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៤ ស្រប​ពេលដែល​ក្រុមហ៊ុន Smart បាន​មាន​ប្រតិបត្តិការ​អស់​រយៈពេល ៥ ឆ្នាំ​ហើយ ។​

​របាយការណ៍​និរន្តរភាព​ចុងក្រោយ​របស់​ក្រុមហ៊ុន Smart Axiata បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន Smart បានរួម​ចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​ទឹកប្រាក់​សរុប ៤១៦ លាន​ដុល្លារ​ជា​តម្លៃបន្ថែម​សរុប (GVA) ក្នុង​ឆ្នាំ 2021​។ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ក៏បាន​រួមចំណែក​ជា​ទឹកប្រាក់​ចំណូល​របស់​សរុប​ខ្លួន​ជាង ២% សម្រាប់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល (USOF) ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការអភិវឌ្ឍ​ឌីជីថល​ប្រកបដោយ​បរិ​យាប​ន្ន និង​ជា​ទឹកប្រាក់​ចំនួន ១% នៃ​ប្រាក់ចំណូល​សរុប​សម្រាប់​មូលនិធិ​កសាង​សមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (CBRD) ដើម្បី​អនុវត្ត​កម្មវិធី​ពង្រឹងសមត្ថភាព និង​អក្ខរកម្ម​ឌីជីថល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Ziad Shatara បាន​មានប្រសាសន៍ថា «​យើង​ពិត​ជាមាន​មោទនភាព​ជាខ្លាំង ដែល​បាន​ចូលរួមចំណែក កសាង​វិស័យ​សំខាន់ៗ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នាំមក​នូវ​គុណ​តម្លៃ​ល្អ​ឯក​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​»​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន Smart តែងតែ​ចូលរួម​សម្រាល​បន្ទុក​ប្រជាជន​កម្ពុជា នៅក្នុង​គ្រា​លំបាក​។​នៅពេល​ជម្ងឺ​កូ​វីដ​-១៩​បាន​រីក​រាតត្បាត ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មួយ​នេះ​បាន​ផ្សព្វផ្សាយ​យុទ្ធនា​អំពី​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​ទៅកាន់​អតិថិជន​ចំនួន ៧ លាន​នាក់​ផងដែរ​។ នៅក្នុងពេល​ដំណាលគ្នា​ផងដែរ ក៏មាន​ការបង្កើត​មូលនិធិ ១​លាន​ដុល្លា​អាមេរិក ដើម្បី​ចូលរួម​ផ្តល់ជំនួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាងគេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​នេះ ក៏បាន​ចូលរួម​ក្នុងការ​រៀបចំម​ជ្ឈ្​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្តល់នូវ​ស្បៀងអាហារ រួមទាំង​ធានា​នូវ​បណ្តាញ​សេវា​ទូរស័ព្ទ ដោយ​មិនមាន​ភាពរអាក់រអួល​ផងដែរ​។

​ក្រុមហ៊ុន Smart បន្ត​លើកកម្ពស់​និរន្តរភាព​ក្នុង​គ្រប់ផ្នែក​នៃ​ប្រតិបត្តិការ​របស់ខ្លួន និង​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។ គិត​ត្រឹម​ដំណាច់ឆ្នាំ 2021 ស្ថានីយ៍​មូលដ្ឋាន​អង់​តែ​ន ចំនួន 615 ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​ការកើនឡើង​ចំនួន 223 ស្ថានីយ​ប្រៀបធៀប​ទៅនឹង ឆ្នាំមុន​។ ក្រុមហ៊ុន​គ្រោង​នឹង​កែសម្រួល​ស្ថានីយ៍​មូលដ្ឋាន​ផ្សេងទៀត​របស់ខ្លួន​នៅ​ទូទាំងប្រទេស ដើម្បី​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នាពេល​អនាគត​ផងដែរ​។​

​ក្រុមហ៊ុន Smart ក៏មាន​ក្រុមការងារ​បៃតង ដែល​តែង​លើក​កំពស់​ការ​សន្សំសំចៃ​ថាមពល និង​លើកទឹកចិត្ត​ឲ្យ បុគ្គលិក​ស្រលាញ់​បរិស្ថាន​ផងដែរ​។ ការខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ការប្រកួតប្រជែង​ក្នុងការ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ប្រចាំឆ្នាំ 2022 ដោយ​ទទួលបាន​ពានរង្វាន់​ក្រុមការងារ​បៃតង​ល្អ​ជាងគេ​។

​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នេះ ក៏​ផ្តល់នូវ​ការគាំទ្រ​ឈានមុខ​គេ​នូវ​សិល្ប​តន្ត្រី​និពន្ធ​ឡើង​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី Pleng by Smart ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ 2019 បន្ទាប់ពី​ការប្តូរឈ្មោះ​ពី Smart Music ដែលមាន​គោលបំណង​ផ្តល់នូវ​វេទិកា​ពិសេស​មួយ​សម្រាប់​សិល្បករ​ក្នុងស្រុក​។

​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មួយ​នេះ ក៏​តែងតែ​លើកកម្ពស់​ការរួបរួម​សង្គម និង​បណ្តុះបណ្តាល​ទេពកោសល្យ​ជំនាន់​ក្រោយ ជាពិសេស​ក្នុង​វិស័យ​កីឡា ដូចដែល​បានបង្ហាញ​តាមរយៈ​ការឧបត្ថម្ភ​របស់ខ្លួន​កម្មវិធី​កីឡា​ជាតិ​ទាំង ៣ ឆ្នាំ​បន្តបន្ទាប់​គ្នា​។

“​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ឆ្ពោះទៅរក​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៅ​កម្ពុជា ក្រុមហ៊ុន Smart តាំងចិត្ត​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង ដើម្បី​ជួយ​ឲ្យ​គុណភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ក្រុមហ៊ុន Smart នឹង​បន្តធ្វើ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកពាក់ព័ន្ធ​របស់​យើង ដើម្បី​ផ្តល់នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​” នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​បន្ថែម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម