Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​៣០០​នាក់​ ចេញ​ដំណើរការ​អង្កេត​រហ័ស​លើក​ទី​២​ ដើម្បី​ជួយ​ជនអនាថា​ទាំង​២៥​រាជធានី​ខេត្ត​

បានផុស

នៅ

មន្ត្រី​គណៈក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​ នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​រប​ស់​ក្រសួង​សង្គមកិច្ច​ បាន​ថ្លៃ​ង​មុន​នេះ​ថា ក្រុមការងារ​អង្កេត​រហ័ស​ជាង​៣០០​នាក់​សហការ​ជាមួយ​អនុគណៈកម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា ​រាជធានី​ខេត្ត​ទាំង​២៥ និង ដៃគូរ​ដូចជា Friend International 3PC និង Unicef ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរការ​អង្កេត​រហ័ស​លើក​ទី​២នេះ បាន​ធ្វើ​​ទូទាំងប្រទេស ដែល​ចាប់ផ្តើម​ពី​ម៉ោង ៩:០០​នាទី​ព្រឹក ដល់​ម៉ោង ២១:០០យប់។ មន្ត្រី​ដដែល​បាន​បន្ថែមថា សកម្មភាព​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សម្រាប់​ជន​អនាថា​ដែល​គ្មាន​ទីពឹង គ្មាន​ជម្រក​ស្នាក់នៅ​ទូទាំង​ប្រទេស​។ ម្យ៉ាងទៀត​ក្រុមការងារ​ បាន​ចេញ​អង្កេត​រហ័ស​បាន​ជួយ​ពួកគាត់​ទាន់​ពេល​វេលា នា​រដូវ​កាល​កូ​វីដ​នេះ​ ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព​កក់​ក្តៅ​ឡើងវិញ​។

​ក្នុងនាម​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋាន​អនុគណៈកម្មា​ធិ​ការ​ជាតិដោះស្រាយ​ជន​អ​នាថា​រាជធានី​ខេត្ត​ទាំង​២៥ និង​ដៃគូ​ទាំងអស់ ដែល​បាន​គាំទ្រ និង​សហការ​យ៉ាងសកម្ម និង​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​ម្ចាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជនអនាថា​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម