Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ចុះពិនិត្យបន្ទាន់ ក្រោយរកឃើញពលករខ្មែរ មកពីថៃ ឆ្លងកូវីដ-១៩ ច្រើន

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រីសុខាភិបាលជាច្រើននាក់ បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ម្តងទៀត ស្របពេលដែលពលករទើបមកពីប្រទេសថៃ ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមាន កូវីដ-១៩ កើន ដល់២០នាក់ ហើយពលករ ចូលមណ្ឌលចត្តាឡីស័ក កើនដល់៤.០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានពិនិត្យ និងវាយតម្លៃ ជួយឧបត្ថម្ភ និងផ្តល់ការណែនាំបន្ថែមលើការងារ បច្ចេកទេស លើការពិនិត្យយកវត្ថុ សំណាក នៅមណ្ឌល ចត្តាឡីស័ក និងព្យាបាលអ្នកវិជ្ជមាន កូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យ នានា រួមទាំង នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គល បូរី ផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា មកដល់ពេលនេះ មានពលករខ្មែរ ប្រមាណ ៤.០០០ នាក់់ បានចូលពិនិត្យ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ទាំង១៣ កន្លែង ដោយក្នុងនោះ មាន ១.០០០ នាក់ បានចេញ វិញ ក្រោយធ្វើ ចត្តាឡីស័ក រួចចំនួន១៤ ថ្ងៃ ។ លោកថា ចំពោះអ្នកសង្ស័យកើត កូវីដ​-១៩ កើន ដល់ ២០ នាក់ ក្នុងនោះ ឆ្លង ថែម៧នាក់ទៀត កាលពី ថ្ងៃទី ១៣ ខែមករា ដែលក្នុងនោះ អ្នកបន្ទាយមានជ័យ ៥ នាក់ ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម