Connect with us

ព័ត៌មានជាតិ

នៅ​ស្រុកខ្មែរ​យើង​នេះ​! ចង់​សម្លាប់​កូន​តាំងពី​ក្នុង​ផ្ទៃ អាយុ ១ ខួប បង្រៀន​កូន​ស្រី​ឲ្យ​ផឹក​ស្រា ញៀន​អត់​មិនបាន​

បានផុស

នៅ

កើត​ក្នុង​ផ្ទៃម្តាយ​ដែលមានគំនុំ មិន​ចង់​ឲ្យ​កូន​រស់ កើត​ភ្លាម​ទុក​កូនចោល ឲ្យ​ស្រមោច​រោម​ស្ទើរស្លាប់​ តែង​នាង​នៅ​តែបន្ត​​រស់។​​ អាយុ​ជិត​១ ឆ្នាំ​ បង្រៀន​ឲ្យ​កូន​ញៀន​ស្រា រហូត​ដល់ញៀន​អត់​មិន​បាន។ នេះជា​សារ​របស់​អ្នក​ស្រី​ម៉ម សុម៉ាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិក​អង្គការ អាហ្វេស៉ីប បាន​ឲ្យ​ដឹ​ង​ថា វា​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​អាសូរ​ទៅ​ក្មេង​ស្រី​ម្នាក់ ដែល​បាន​កើត​ទៅ​ជា​ក្មេង​ញៀន​ស្រា​តាំង​ពី​ក្មេង​។ ​លោក​ស្រី សូម៉ាលី លើក​ឡើង​ថា ក្មេង​ស្រី​ដែលកើត​ក្នុង​គ្រួសារ​ដែល​ម្តាយ​មាន​គំនុំ​បាន​បង្កើត​រូបភាព​ដ៏ឈឺចាប់ សម្រាប់​ក្មេង​ស្រី​ដ៏​កម្សត់ រហូត​ក្លាយជា​មនុស្ស​ញៀន​ស្រា​អត់​មិនបាន​ដល់​​សព្វ​ថ្ងៃ។

អ្នក​ស្រី​រៀបរាប់បន្ត​ថា រៀងរាល់​ព្រឹក​ម៉ោង​៤​ទៀបភ្លឺ​ម្តាយ និង កូន​តែងតែ​ងើប​ដឹក​ដៃ​គ្នា​ទៅ​ផឹក​ស្រា នាង​តូច​ស្រវឹង​ស្រា​រៀងរាល់ថ្ងៃ ពេលខ្លះ​ផឹក​រហូត​សន្លប់ ត្រូវ​អ្នកជិតខាង​យក​ទៅ​ពេទ្យ​សង្គ្រោះបន្ទាន់ ពេលនេះ​នាង​ញៀន​ស្រា​អត់​ស្រា​មិនបាន។ នាង​ប្រាប់​​ថា អត់បាយ​បានតែ មិន​អាច​អត់​ស្រា​ទេ ពិតជា​សង្វេគ​ពេក​ហើយ។

ថ្លែង​ដោយ​សង្វេគ​ “តើ​មាន​ម៉ែ​ពុក ប៉ុន្មាន​​នាក់​ទៀត​ដូច​ពួកគាត់? កូនៗ​គ្មាន​ភាព​កក់​ក្តៅ កូន​បង​បន្ទាប់​អាយុ​១៣​ឆ្នាំ​ដោយសារ​ការ​ផឹក​ស៊ី​របស់​គាត់ ធ្វើ​ឲ្យ​កូនស្រី​គាត់​ត្រូវ​មិត្ត​គាត់​រំលោភ​ខូច​អនាគត ខ្ញុំ​នឹង​ផុស​វីដេអូបន្ត ព្រោះថា​រឿង​នេះ ​ពិតជា​សង្វេគ​សម្រាប់​កូនៗ ដែល​មាន​ម៉ែ ពុក មិន​ចេះ​ស្រលាញ់”។

តាម​រយៈ​សារ​អម​ជា​មួយ​រូបភាព​មួយ​សន្លឹក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន មាន​ក្ដី​អាណិត​អាសូរ​ដល់​ក្មេង​ស្រី​រង​គ្រោះ ដែល​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ​ធ្វើ​បាប​តាំង​ពី​អាយុ​១​ខួប និង​ក្លាយ​ជា​មនុស្ស​ញៀន​ស្រា។ សូម​រលឹក​ថា អ្នក​ស្រី​សុម៉ាលី តែង​តែ​ជួយ​កុមារ​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ​ និង​កុមារ​រង​ការ​បៀតបៀន​និង​រំលោភ​សិទ្ធិ ដែល​លោក​ស្រី​បាន​ផ្ដល់​ជម្រក​ ការ​ហូបចុក និង​ផ្ដល់​ការ​សិក្សា​ឲ្យ​កុមារ​រងគ្រោះ​ទាំង​អស់​នោះ៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ថ្វី​ត្បិត​សំរាម​វា​មាន​ក្លិនស្អុយ ​ក៏​ពិតមែន​ តែ​វា​ជា​ជីវិត​របស់​ពួកខ្ញុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម