ថវិកា​មូលនិធិ​​កងរាជអាវុធហត្ថ​ជាង ៣៦​លាន​រៀល បាន​ប្រគល់​ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី​អាវុធហត្ថ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ថវិកា​មូលនិធិ​​កងរាជអាវុធហត្ថ​ជាង ៣៦​លាន​រៀល បាន​ប្រគល់​ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី​អាវុធហត្ថ​​

Published

on

នា​ល្ងាច​ម្សិល​មិ​ញ​នេះ លោក​ឧត្ដមសេនីយ៍ត្រី ស៊ុ គឹម​សាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៣៦.៤១១.៥០០​រៀល ជូន​ដល់ គ្រួសារ​​សព​លោក ព្រិន្ទបាលឯក គុណ ឌី សមាជិក​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ទើប​ទទួលមរណៈភាព​។​

​ក្នុងនោះដែរ ​ក្នុងនាម​ជា​តំណាង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ គឹម​សាន្ត បាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការបាត់បង់​សមាជិក ដែល​ធ្លាប់​បាន​បំពេញភារកិច្ច​ការងារ​កន្លងមកនេះ និង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ ផង​ដែរ​៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services