Connect with us

ព័ត៌មានជាតិ

វគ្គ​បណ្តុះបណ្តាល​​ ដើម្បី​គ្រប់គ្រង​ការ​វិល​ត្រឡប់​មកវិញ​នៃ​ជនទេសន្តរប្រវេសន្ត​​

បានផុស

នៅ

​ប្រធាន​នាយដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជនរងគ្រោះ បាន​ថ្លែងថា ដើម្បី​បន្ត​គ្រប់គ្រង​ជន​ទេ​សន្តរ​ប្រវេ​សន្ត​បាន​ល្អ​ មាន​ប្រសិទ្ធភាព​នោះ​រយៈពេល​២​ថ្ងៃនេះ ​នាយកដ្ឋាន​ជំនាញ​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអនុវត្ត​នីតិវិធី​ប្រតិបត្តិ​បទដ្ឋាន​ នៅ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​គ្រប់គ្រង​នៃ​ការ​វិល​ត្រឡប់មកវិញ​នៃ​ជន​ទេ​សន្តរ​ប្រវេ​សន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​នោះ​មាន​វត្តមាន​លោកស្រី ឈា ម៉ានិត ប្រធាន​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត និង​លោកស្រី ព្រុំ សុខន ប្រធាន​នាយដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជនរងគ្រោះ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ស្តីពី​ការអនុវត្ត​នីតិវិធី​ប្រតិបត្តិ​បទដ្ឋាន​ នៅ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​គ្រប់គ្រង​នៃ​ការ​វិល​ត្រឡប់មកវិញ​ នៃ​ជន​ទេ​សន្តរ​ប្រវេ​សន្ត​។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ IOM នៅ​សណ្ឋាគារ​សោមា​ទេវី​អង្គរ រី​សត និង​ស្ប៉ា នៃ​ខេត្តសៀមរាប មាន​រយៈពេល​២​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​។

​លោកស្រី ព្រុំ សុខន ប្រធាន​នាយដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជនរងគ្រោះ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​បាន​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​នេះ​ មាន​អត្ថប្រយោជន៍​ណាស់​ ដើម្បី​ចូលរួម​លើ​ការអនុវត្ត​នីតិវិធី​ប្រតិបត្តិ​បទដ្ឋាន​ ដើម្បី​គ្រប់គ្រង​ការ​វិលត្រឡប់​មកវិញ​នៃ​ជន​ទេ​សន្តរ​ប្រវេ​សន្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ពិសេស​រួមគ្នា អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម