Connect with us

ព័ត៌មានជាតិ

ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ​ជិត​២​ពាន់​នាក់

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១,៨៥០​នាក់ ស្មើនឹង ៣,៦៩៣​ករណី និង​បាន​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ​២០០​នាក់ ស្ថិតនៅក្នុង​បរិ​វណ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោយ​អធិបតីភាព​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម និង​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ជប៉ុន សហការ​ជាមួយ​យុវជន មន្ត្រី កងកម្លាំង និង​ផ្នែក​ពាក់​ព័​ន្ធ​ជាច្រើន​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​គិតគូរ​សុខទុក្ខ ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​តែងតែ​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បញ្ជូន​ប្រជាពលរដ្ឋ ដែលមាន​ករណី​ធ្ងន់ធ្ងរ​មក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការជួយឧបត្ថម្ភ​ទាំងស្រុង​ពីស​ម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ក្រុមការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។

​លោកជំទាវ​បន្តថា គោលបំណង​សំខាន់​របស់​សមាគម ទី​១​គឺ​ការរួមចំណែក​ជាមួយ​ស្ថាប័ន​ជាតិ ជាពិសេស​ក្រសួងសុខាភិបាល ដើម្បី​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ២​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​សកម្មភាព​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដល់ទី​កន្លែង ជាពិសេស​តាម​ទីជនបទ​ដាច់ស្រយាល​នានា ៣​ចូលរួមចំណែក​បណ្ដុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល ក៍​ដូចជា​ផ្តល់ជូន​ប្អូនៗ​និស្សិត និង​យុវជន​ស្ម័គ្រចិត្ត​ដទៃទៀត អោយបាន​ចូលរួមចំណែក​បំរើការ​ងារ​មនុស្សធម៌​ក្នុងសង្គម​។ លោកជំទាវ​បញ្ជាក់ថា អ្វីដែល​ពិសេស​នោះ​សក​កម្មនា​ថ្ងៃនេះ TYDA បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ជាង​២០០​នាក់ ក្នុងនោះ​មាន​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​ម៉ាឡេស៊ី ជំនាញ​ចាប់​ស​សៃ និង​ពី​ប្រទេស​ជប៉ុន​ជំនាញ​ជំងឺ ត្រចៀក ច្រមុះ បំពង់ក មក​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅទីនេះ​។

លោក ហែម ដា​រិ​ទ្ឋិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​ដឹកនាំ​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះមក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅទីនេះ​ដោយ​ឥតគិតថ្លៃ ដែល​សកម្មភាព​ទាំងនេះ គឺ​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពល រដ្ឋ​បាន​មួយកម្រិត​ថែមទៀត​។​

​ប្រជាពលរដ្ឋ​ដែល​បានទទួល​សេវា​ព្យាបាល​នាឱកាស​នេះ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត រក​អ្វី​ផ្ទឹម​ពុំបាន ដោយមាន​ក្រុមគ្រូពេទ្យ​របស់​សម្តេច​តេ​ជោ ចុះមក​ព្យាបាល​ដោយ​គិត​គិតថ្លៃ នេះ​ជាការ​លើកឡើង​របស់​ពួកគាត់​។

សូម​បញ្ជាក់​ថា ក្រុមគ្រូពេទ្យ និង​កម្លាំង​ស្ម័គ្រចិត្ត​នៃ​សមាគម (TYDA) ព្យាបាល​ជំងឺ​ទូទៅ​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នាឱកាស​នេះ​សរុប​ចំនួន​១,៨៥០​នាក់ ស្មើនឹង ៣,៦៩៣​ករណី​។ ករណី​ឈឺធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនមក​ព្យាបាល​បន្ត​មាន​ចំនួន​៧៨ ក្រោម​ការចំណាយ និង​ឧបត្ថម្ភ​ទាំងស្រុង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម