Connect with us

ជីវិតកម្សាន្ដ

តារាថៃ ៥គូ ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតប្រចាំឆ្នាំ

បានផុស

នៅ

ជាទូទៅ ការបង្ហាញភាពសិចស៊ីរបស់សិល្បករ-សិល្បការិនី នៅលើបណ្ដាញសង្គម​ ឬនៅតាមព្រឹត្តិការណ៍នានា មិនមែនជារឿងចម្លែកអ្វីនោះទេ។ មិនថារូបថតតែឯង ឬជាគូក្ដី ភាពសិចស៊ីក្លាយជារៀងធម្មតា សម្រាប់មហាជនទៅហើយ។ យ៉ាងណាមិញ ទោះបីមានអ្នកខ្លះចាត់វាថាជារឿងធម្មតា ប៉ុន្តែរូបភាពលេចលើលេចក្រោម និងការស្លៀកពាក់ឈុតប៊ីគីនីនៅតែជាទីចំណាប់អារម្មណ៍របស់ទស្សនិកជន ហើយប្រសិនបើសិល្បករណាហ៊ានស្លៀកបញ្ចេញសាច់ច្រើនលើកច្រើនសារ ប្រាកដជាជាប់ងារជាតារាសិចស៊ីជាក់ជាពុំខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង គូស្នេហ៍តារាថៃ ៥គូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចុះផ្សាយពីភាពហឹររបស់ពួកគេ ក្រោយពេលពួកគេបង្ហាញរូបសិចស៊ីជាគូច្រើនដង នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។ គូស្នេហ៍ទាំងនោះរួមមាន៖

១. Lydia Saranrat និង Matthew Dean

តាំងពីទើបរៀបការរួចថ្មីៗ រហូតដល់បច្ចុប្បន្ន ពួកគេមានកូន ៣ទៅហើយ គូស្នេហ៍នេះតែងតែបញ្ចេញរូបស្វីតៗ និងបែប Hot ​ទាក់​ភ្នែកមហាជនមិនតិចនោះទេ។ ដោយសាររូបភាព​វាលសាច់ជាច្រើនរបស់តារាចម្រៀង Lydia Saranrat និងពិធីករ Matthew Dean ឆ្នាំ២០២៣ ពួកគេបានជាប់ក្នុងតារាងគូស្នេហ៍សិចស៊ីបំផុតនៅក្នុងប្រទេស។

២. Saipan Apinya និង Wut Nantawut

គូស្នេហ៍នេះវិញ ចំណាយពេលយ៉ាងច្រើនដើរកម្សាន្តជាមួយគ្នា សឹងគ្រប់ទីកន្លែងទៅហើយ នៅក្នុងប្រទេសថៃ ហើយបន្ទាប់ពីអ្នកទាំងពីរទៅដល់ទីណា ពួកគេរមែងបង្អួតរូបភាពសិចស៊ីជាមួយគ្នាជាច្រើនសន្លឹក ទើបបានជាឆ្នាំនេះ Saipan Apinya និង Wut Nantawut ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតផងដែរ។

៣. Fluke Jira និង Apple Sisa Nguyen

ថ្វីត្បិតមានជាកូន ២នាក់ហើយក៏ដោយ ប៉ុន្តែគូស្នេហ៍ Fluke Jira និង Apple Sisa-Nguyen នៅតែផ្អែមល្ហែមមិនថមថយបន្តិចឡើយ។ រូបភាពរបស់ពួកគេមួយសន្លឹកៗ ធ្វើឱ្យអ្នកទស្សនាលាន់មាត់ថា Hot គ្រប់គ្នា។

៤. Ball Wittawat និង Nanny Annika

មួយគូនេះវិញ ក៏ Hot មិនធម្មតា រហូតមកដល់សព្វថ្ងៃនេះ ពួកគេក្លាយជាគូស្នេហ៍សិចស៊ីប្រចាំឆ្នាំ។

៥. Gypsy Keerati និង Nicholas

ចំពោះគូស្នេហ៍របស់ Gypsy Keerati និងគូដណ្តឹង Nicholas តែងតែនាំគ្នាដើរលេងកម្សាន្តបង្ហាញភាពផ្អែមល្ហែមនៅឆ្នេរសមុទ្រជាញឹកញាប់។ ថ្វីត្បិតខាងប្រុសមិនជាអ្នកក្នុងរង្វង់សិល្បៈ ប៉ុន្តែដោយសាររូបភាពហឹរៗរបស់ពួកគេជាច្រើនសន្លឹក ពេលនេះពួកគេជាប់ក្នុងចំណាត់ថ្នាក់កំពូល​ ជាគូស្នេហ៍សិចស៊ីបំផុតនៅដើមឆ្នាំនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួចិត្តអាក្រក់ក្នុងរឿង “The Glory” សម្រក់ទឹកភ្នែកពេលកំពុងសម្ភាសន៍

ចុចអាន៖ តារា Net Idol ថៃ បង្ហាញរូបរាងថ្មី ក្រោយវះកាត់អស់ ៣៧លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម