Connect with us

ព័ត៌មានជាតិ

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០នេះ បានចាត់មន្ត្រីតំណាង លោក តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក. ខេត្តស្វាយរៀង ចុះចែកអំណោយដ៍ថ្លៃថ្លា និងសម្ភារមួយចំនួន របស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់លោក គ្រូអ្នកគ្រូនិងសិស្សានុ​សិស្សជិត ៣០០ នាក់ (២៩២) នៅសាលាបឋមសិក្សាទួលច្រេស ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

កម្មវិធីចែកអំណោយ និងសួសុខទុក្ខ នេះ មានការចូលរួមពី លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងមន្ត្រីក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកស្វាយជ្រុំ និងក្រុមយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង។

តំណាងឲ្យឯកឧត្តម ឌីវិជ្ជា លោក តូច ប៉ូលីវ៉ា បានជួបសំណេះសំណាល នឹងនាំសារសួរទុក្ខនឹករលឹក ព្រមទាំងការផ្តាំផ្ញើសូមឲ្យបន្តអនុវត្តវិធានការណ៍ការពារ សុវត្ថិភាពអនាម័យ ដើម្បីរួមគ្នាបន្តទប់ស្កាត់បង្ការការរីករាល​ដាលនៃ ជំងឺកូវិដ១៩ ពីសំណាក់ឯកឧត្តម និងលោកជំទាវ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ និងសិស្សានុ​សិស្សចំនួន ២៨០នាក់។

អំណោយរបស់ឯកឧត្តម ឌីវិជ្ជា និងលោកជំទាវ ក្នុងនោះផងដែរ លោកគ្រូ/អ្នកគ្រូម្នាក់ៗទទួលបាន កាបូប ១ រួមនឹងថវិកាចំនួន ១០០.០០០រៀល ហើយសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន កាតាបស្ពាយ ១, សៀវភៅ ២ក្បាល, ប៊ិច ២ដើម, បន្ទាត់ ១ដើម, ខ្មៅដៃ ១ដើម, ជ័រលុបខ្មៅដៃ ១ដុំ, ប្រដាប់ចិតខ្មៅដៃ ១, និងថវិកាចំនួន ៥.០០០រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម