Connect with us

ព័ត៌មានជាតិ

ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ បើក​កិច្ច​ប្រជុំ​ដាស់តឿន​ក្មេងៗ​ឲ្យ​ប្រឹងរៀនសូត្រ​ កុំបង្កអសន្តិសុខ​ដល់សង្គមនាំវិនាសដល់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ដោយសារតែ​ប៉ុន្មាន​ថ្ងៃ​មាន​មាន​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​ក្រុង​សិរីសោភ័ណ​ស្នងការ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ដាស់តឿន​ដល់​ក្មេងៗ​ឲ្យ​ប្រឹង​រៀនសូត្រកុំ​បង្ករឿង​អសន្តិសុខ​ដល់​សង្គម​នាំ​ឲ្យ​វិនាស​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ ​ធ្វើ​ឡើង​ក្នុង​សាល​ប្រជុំ​ស្នងការ​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល​ក្រោម​ឱវាទ​ជាច្រើន​រយ​នាក់ នៅ​ព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ​ ឡោះ​ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ដោយសារតែ​ប៉ុន្មាន​ថ្ងៃ​មាន​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​ក្រុង​សិរីសោភ័ណ ក្មេង​ខ្លះ​ធ្វើ​ដាវ​ច្នៃ កាំបិត​តាំង​តោ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ត្រូវ​បាន ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ​ឡោះ​ បាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​បន្ត​ថា លោក​មិន យោគយល់ ឬ​លើកលែង​ជាដាច់ខាត ចំពោះ​ក្មេង និង​យុវជន​ណា បង្កើត​ក្រុមបក្ខពួក អុកឡុកវាយកាប់ចាក់លួច ឆក់ ប្លន់ ពេញ​សហគមន៍ បង្ក​ភាព​អសន្តិសុខ គ្រប់​ទម្រង់ គ្រប់​រូបភាព ក្នុង​ភូមិ​សាស្ត្រ​ខេត្ត ត្រូវ​បង្ក្រាប និង ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ​ឡោះ​ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​បន្ត​ថា មាតា បិតា ឬ​អាណាព្យាបាល​ក្មេង និង​យុវជន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អប់រំ​ណែនាំ​កូនចៅ​ឲ្យ​ដើរ​តាម​គន្លង​ល្អ ជា​ពលរដ្ឋ​ល្អ កុំ​យកតម្រាប់​តាម​ក្មេង និង​យុវជន​ដើរ​បង្ក​អសន្តិសុខ​នាំ​ឲ្យ​បាត់បង់ នូវ​កិ​តិ្ត​យស សេចក្តីថ្លៃថ្នូរ បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ និង មានទោស​ព្រហ្មទណ្ឌ​ទៀតផង​។

លោក​បាន​គាំទ្រ និង លើកទឹកចិត្ត ដល់​យុវជន​គ្រប់រូប​ដែល​ប្រឹងប្រែង​រៀន​សូត្រ ពង្រឹង​សមត្ថភាព អភិវឌ្ឍ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយ​យក​ចំណេះដឹង​ទៅប្រើ​ក្នុង​ផ្លូវត្រូវ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ ឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​យុគសម័យ​ឌីជីថល និង រួមគ្នា​ការពារ​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម