Connect with us

ព័ត៌មានជាតិ

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

បានផុស

នៅ

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២១​នេះ នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៩៣៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៦០៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៣២៦ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៦០៩​គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៥០៧ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៦០​គ្រឿង​, បត់​ជែង​០៥​គ្រឿង​, ស្រវឹង​ចំនួន​០៧ នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​១៨ គ្រឿង និង​បើកបរ​ប្រើ​ទូរសព្ទ​ចំនួន​១២នាក់​។

ចំណែក​រថយន្ត​ល្មើស​ទាំង​៣២៦​គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​២២៣ គ្រឿង និង​រថយន្ត​ធំ​ចំនួន​១០៣ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​៤១ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​១៥ នាក់​, ល្មើ​សញ្ញា​ចំនួន​២០ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវាត់​ចំនួន​១៨៦​នាក់​, លើស​ចំណុះ​ចំនួន​១៦ គ្រឿង​, បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​០៤ នាក់​, អត់​ស្លាក​លេខ​ចំនួន​២០ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​២៤​នាក់​។

ដោយឡែក​រយៈពេល​១៥​ថ្ងៃ ដើមខែ​មករា​នេះ មាន​យានយន្ត​ល្មើស​ចំនួន​១៤២៥២ គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ ក្នុង​នោះ​ម៉ូតូ​ចំនួន​១០៥៣៦ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៣៧១៦ គ្រឿង ក្នុង​នោះ​រថយន្ត​តូច​ចំនួន​២៩៥២​គ្រឿង និង​រថយន្ត​ធំ​ចំនួន​៧៦៤ គ្រឿង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខៀន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៤២ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧៧ នាក់ របួស​ចំនួន​២០៥ នាក់ របួសធ្ងន់​ចំនួន​១៣២ នាក់​។

ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១១ លើក ក្នុងនោះ​ស្លាប់​ចំនួន​០៣ នាក់ របួស​ចំនួន​២០ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១៣​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៨៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៧ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម