Connect with us

ព័ត៌មានជាតិ

ស្ពាន​បុរាណ​មួយ​វែង​ជាង​គេ​ នៅ​ក្នុង​ស្រុក គឺ​ស្ពាន​ទ័ព ឬ ស្ពាន​ទិព្វ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ ស្ពាន​បុរាណ​ដែល​វែង​ជាងគេ​បំផុត​នោះ គឺ​ស្ពាន​ទ័ព ឬ​ស្ពាន​ទិព្វ មាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ពាន​នេះ ស្ថិតនៅលើ​មហាវិថី​បុរាណ​មួយ ត្រូវ​បាន​សាងសង់​ឡើង នៅ​ចុង ស​.​វ ទី​១២ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ភ្ជាប់​ទៅកាន់ ទីក្រុង​វិ​ម៉ា​យ​ពូ​រ៉ា (​ភី​ម៉ា​) ស្ថិត​ក្នុង​ខេត្ត​នគររាជ​សីមា បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ទ័ព​នេះ គឺជា​ស្ពាន​បុរាណ ដែល​វែង​ជាងគេ នៅ​ក្នុង​ស្រុក ដែលមាន​បណ្តោយ ប្រវែង ១៥០ ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០ ម៉ែត្រ និង​កម្ពស់ ១០ ម៉ែត្រ ដែល​សង់​ឡើង​ពី​ថ្មភក់ និង​លាយ​ថ្មបាយក្រៀម​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​ប្រហោង​ទ្វារ​ស្ពាន​) ចំនួន​២៨​។

បច្ចុប្បន្ននេះ ពុំ​សូវ​មានការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​តំបន់​បុរាណ​មួយ​នេះ​ទេ ចឹ​ង​ហើយ ទើប​ធ្វើឱ្យ​បងប្អូន​មួយចំនួន​មិនសូវ​ស្គាល់​ស្ពាន​ទ័ព​នេះ​ទេ ស្គាល់​តែ​ស្ពាន​កំពង់ក្តី ឬ​ស្ពាន​ប្រាប់​ទិស៕

ដោយ ​៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម