ក្តៅៗ! សមត្ថកិច្ច​បញ្ចេញរូបភាព​ឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្តៅៗ! សមត្ថកិច្ច​បញ្ចេញរូបភាព​ឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

Published

on

សមត្ថកិច្ចបាន​បញ្ចេញ​នូវ​រូបភាព​ និង​វត្ថុ​តាង​មួយ​ចំនួន​ ដែល​ជាឃាតកបាញ់​សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញ​វត្ថុតាង​មួយ​ចំនួន​រួមមាន កាំភ្លើង​ ទូរសព្ទ និង​សោជាដើម។

គួររំលឹកថា ជនសង្ស័យជាឃាតក បានរត់ពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ទៅសំងំលាក់ខ្លួននៅក្នុងព្រៃមួយក្នុងស្រុកលំផាត់ខេត្តរតនៈគិរី ហើយបន្តចូលទៅដល់ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ៦ ខែមករា ក្រោយ​ការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

បើ​តាម​សមត្ថកិច្ច ឃាតកជាជនដៃដល់ត្រូវ​បាន​បាញ់សម្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារបាញ់តដៃមិនព្រមប្រគល់ខ្លួន។

គួរ​បញ្ជាក់​ថា ឃាតកក្រោយ​បាញ់​នាយរងលោក​រ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានរត់គេច​ខ្លួន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​មាន​ការ​តាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរស​អ្នក​បើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និង​ត្រូវ​បញ្ជូនទៅតុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​បទ​ជួញដូរ​សារធាតុ​ញៀន​។

ចំណែកជន​ល្មើស​នៅ​បន្ត​រត់គេច​ខ្លួនដល់​ខេត្ត​មណ្ឌលគិរី បន្ត​ដល់​ខេត្ត​រតនគិរី និង​ទៅ​ដល់ខេត្ត​ស្ទឹងត្រែង ហើយ​សមត្ថកិច្ច​បាន​បន្ត​រុករកដល់ខេត្ត​ក្រចេះ។ រហូត​ល្ងាច​នេះបាន​ចាប់កន្លែង​លាក់ខ្លួន​របស់​ជនល្មើស តែ​​ដោយសារ​មាន​ការ​បាញ់តដៃមិនព្រម​ឲ្យ​ចាប់​ខ្លួន សមត្ថកិច្ច​បានប្រើ​សិទ្ធិការពារ​​ខ្លួន​បាញ់សម្លាប់​តែ​ម្តង៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ42 mins ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ1 hour ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ3 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ3 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services