ពលរដ្ឋក្នុងស្រុកចំនួនពីរ នៃខេត្តបន្ទាយមានជ័យ ឈ្លោះគ្នារឿង​ខ្វះទឹកធ្វើស្រែ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុកចំនួនពីរ នៃខេត្តបន្ទាយមានជ័យ ឈ្លោះគ្នារឿង​ខ្វះទឹកធ្វើស្រែ​

Published

on

​ពលរដ្ឋនៅក្នុងស្រុក​ភ្នំស្រុក​ និង​​​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ បានឈ្លោះ និងខ្វែងគំនិតគ្នា រឿងបើកទ្វារអាងទឹកត្រពាំងថ្ម ដោយស្រុកមួយថា ខ្លាចលិចស្រូវ ចំណែកស្រុក១ទៀតថាខ្វះទឹកធ្វើស្រែខណៈការសម្របសម្រួលពុំទាន់មានដំណោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានប្រាប់អ្នកព័ត៌មានឲ្យដឹងថា កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នៅ​ចំណុច​មុខទ្វារ​ទឹក​លើ​ខ្នង​អាង​ត្រពាំងថ្ម ស្រុកភ្នំស្រុក មាន​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក និង ប្រជាពលរដ្ឋ​ស្រុក​ព្រះ​នេត្រ​ព្រះ ​នាំគ្នាតវ៉ាសុំឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុន​រ៉ុ​ម ឲ្យ​បើកទ្វារទឹកសម្រាប់ឲ្យប្រជាកសិករ ផ្នែកខាងក្រោមបានទឹកបូមបញ្ចូលស្រូវកំពុងប្រេះក្រហែង ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ នាំគ្នាធ្វើការ តវ៉ាលើខ្នងទំនប់ប្រមាណ ជិត ១០០ នាក់ សុំឲ្យមន្ត្រី បើកសំណង់ទ្វារទឹកអាងត្រពាំងថ្ម តែមន្ត្រីជំនាញដែលកាន់ទ្វារ​មិនព្រម ទើប ប្រជាពលរដ្ឋ វ៉ៃកម្ទេចសោចោល ហើយទ្វារទឹកធ្លាក់ទៅក្រោមបណ្តាលទឹកហូរ ពីលើទ្វារ អាជ្ញាធរ ស្រុក សម្របសម្រួលភ្លាមៗ ហើយ​ប្រជាពលរដ្ឋ បានត្រឡប់វិញ។

លោក យឹម សំណាង បានបញ្ជាក់ថា នៅថ្ងៃដដែល ស្រាប់តែមាន​ប្រជាពលរដ្ឋ ១​ក្រុមប្រមាណ ជាង ១០០នាក់ ដែលរស់នៅ ស្រុកភ្នំស្រុក បាន​នាំគ្នាមក​តវ៉ា នៅ​លើខ្នង ទំនប់​អាង​ត្រពាំង​ថ្ម បាន​សុំឲ្យ​មន្ត្រី ជំនាញ បិទ​ទ្វារ​ទឹក​សំណង់ អាង​ត្រពាំង​ថ្ម​វិញ បើមិនបិទទេ បណ្តាលឲ្យលិច ស្រូវ ពួក​គាត់ដែល​កំពុង បង្កបង្កើន​ផល​។

​លោក​បាន​បញ្ជាក់​ថា ​ ក្នុងនាមអាជ្ញាធរស្រុកភ្នំស្រុក បានព្យាយាមសម្របសម្រួលដល់ប្រជាពលរដ្ឋ ទាំង២ក្រុមមិនឲ្យមានការតវ៉ា ដោយទុកឲ្យមន្ត្រីធនធានទឹក និង ឧតុនិយម ខេត្តបន្ទាយមានជ័យ ជាអ្នកដោះស្រាយ ដើម្បីបញ្ជាប់ទំនាស់ ៕

អត្ថបទ ៖ វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ11 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ53 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ2 hours ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services