មន្ត្រី​៖ស្ថានភាព​កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ ​កាន់​តែ​វឹកវរ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ត្រី​៖ស្ថានភាព​កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ ​កាន់​តែ​វឹកវរ​

បានផុស

នៅ

គណៈកម្មការ​អន្តរ​ក្រសួង ឬ គណៈកម្មការ​ចម្រុះ​ បានសម្រេច ដក​សិទ្ធិ​ជា​បណ្ដោះអាសន្ន​នូវ​តួនាទី​របស់​អ្នក​គ្រប់គ្រង​បច្ចុប្បន្ន នៃ អង្គការ​សុវណ្ណ​កុមារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវីនីតិ​សម្បទា បាន​ប្រាប់​ឲ្យដឹង​ថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើង ដើម្បីដោះស្រាយបញ្ហារបស់កុមារ នៅ អង្គការ​សុវណ្ណកុមារ មិនមែនដោះស្រាយ​ជម្លោះ​របស់​អ្នកគ្រប់គ្រងចាស់ និងអ្នកគ្រប់គ្រងថ្មីទេ ។

លោកថា បន្ទាប់ពីការចុះធ្វើអធិការកិច្ចពិសេស បានឃើញថា ស្ថាន​ភាព​កុមារនៅអង្គការសុវណ្ណកុមារ បច្ចុប្បន្ន​នេះ មិនដូចជាកុមារនៅក្នុងមណ្ឌលឡើយ ព្រោះកុមារហ៊ាន​ប្រ​ឆាំង រហូតដល់ហ៊ាន​គំរាម​អ្នក​គ្រប់​គ្រង ពោលគឺស្ថានភាពកាន់តែវឹកវរ និង ក្តៅទៅៗ  ។

​លោក តូច ចាន់នី បានបន្ថែមថា“ យើងមិនអាចបន្ទោសកុមារបានទេ ! មិនអាចបន្ទោសបាន​ ដោយហេតុ​ថា កាលពីមុនកុមារទាំងនោះ ជាកុមារស្លូតបូត  មានសុជីវធម៌ ទើបតែពេលបច្ចុប្បន្នេះទេ ទើបកុមារ​បញ្ចេញ​អាកប្បកិរិយា​បែបនោះ ក៏​ព្រោះតែអ្នកគ្រប់គ្រងធ្វើកិច្ចការមិនបានល្អ ធ្វើឱ្យកុមារបាត់ភាពកក់ក្តៅ បាត់បង់សេរីភាព រហូរកុមារទទួលយកមិនបាន ។ ហេតុនេះមូលហេតុ និង គោលដៅដ៏សំខាន់បំផុត នៃ គណៈកម្មការចម្រុះ ដែលសម្រេចចិត្តជ្រើសយកជម្រើសដកសិទ្ធិជាបណ្តោះអាសន្ន នូវតួនាទីអ្នក​គ្រប់គ្រង​បច្ចុប្បន្ននេះ គឺ ដើម្បី សម្រួលស្ថានការណ៍ “ ប៉ុន្តែការដកហូតសិទ្ធិនេះត្រូវស្នើសុំ​កិច្ចសហការជាមួយក្រ​សួង​យុត្តធម៌ និងស្ថាប័នតុលាការជាមុន។

​​លោក តូច ចាន់នី បានបញ្ជាក់ថា ការដកសិទ្ធិអ្នកគ្រប់គ្រងនេះ គឺគ្រាន់តែជាការ​ដក​បណ្ដោះអាសន្នសិន​ប៉ុណ្ណោះ ។ ហេតុនេះអ្នកគ្រប់គ្រងបច្ចុប្បន្ន នឹងអាចត្រូវបានប្រគល់ការងារវិញ ឬ យ៉ាងណានោះ គឺអា​ស្រ័យ​ទៅលើលទ្ធផលនានា បន្ទាប់ពីក្តីក្តាំរបស់គាត់ត្រូវបានតុលាការបិទបញ្ចប់ ៕

អត្ថបទ ៖ វត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៥ នាទី មុន

ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យ​ដឹក​យកទៅបូជាព្រោះវិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ៩ នាទី មុន

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

ព័ត៌មានជាតិ១៦ នាទី មុន

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

ព័ត៌មានខ្លីៗ២៦ នាទី មុន

ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services