Connect with us

ព័ត៌មានជាតិ

អ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០ នាក់ទទួលបានអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា

បានផុស

នៅ

ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធីត្រីចក្រយានកម្ពុជា(ស៊ីក្លូ) នៅល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ បានផ្តល់អំណោយដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់ នៅសាលារាជធានីភ្នំពេញ។
កម្មវិធីផ្តល់អំណោយ ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងភរិយា

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជាបានឲ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេលជាង៣ឆ្នាំ​មកហើយក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោកឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។


លោកម៉េត មាសភក្តី បន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ក្នុងម្នាក់៧ពាន់រៀលក្នុងរយៈពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។
លោកឃួង​ស្រេង បានថ្លែងថា សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។

មូលនិធិនេះ ក៏មានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប. ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។


គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយ
សម្រួលការលំបាករបស់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដោយគិតគូពីសុខភាព ជីវភាពរស់នៅ
និង​ដើម្បីរួមចំណែកលើកស្ទួយ និងអភិរក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
លោក ឃួងស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ពិសេសការពារខ្លួនពីការរីក​រាលដាលជំងឺកូវិដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

​សូមជម្រាបថា អំណោយដែលបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ទទួលបាន ក្នុងម្នាក់រួមមាន មីមួយកេស ម៉ាស់មួយប្រអប់,និងភួយមួយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម