Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន​ សរសើរ​ យឹម ស៊ីណន​ មាន​​ភរិយា​ដ៏ល្អ​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​កោត​សរសើរ​លោក ​យឺម ស៊ី​ណន ដែល​​មាន​​ភរិយា​ដ៏​ល្អ​ គឺ​អ្នក​​ស្រី​ សុផាត​ មករា​​។ ​​អ្នក​ស្រី​មករា ដែល​បាន​​បង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ​គោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោស​ប្រណី​ចំពោះ​ស្វាមី​របស់​ខ្លួន​។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសបុក​​​Comment លើ​ status អ្នក​ស្រី​ សុផាត​ មករា ​ភរិយា​លោក​ យឹម​ ស៊ីណន​ ​សម្តេចតេជោ​បាន​​សរសេរ​ថា “ស៊ី​ណន កូន​ពិត​ជា​មាន​សំណាង​ណាស់​ដែល​មាន​ភរិយា​ដ៏​ល្អ​។​​ពេល​កូន​មាន​បញ្ហា​ខាង​ផ្លូវ​ច្បាប់​​ កូន​ស្រី​មិន​បាន​ស្រែក​រក​អ្នក​ណា​​ជួយ​ក្រៅ​ពី​ស្រែក​រក​សម្តេច​ពុក​​ជួយ​នោះ​ឡើយ។​ពុក​ជា​មនុស្ស​ចិត្ត​រឹង​ជាមួយ​មនុស្ស​អាក្រក់​តែ​ក៏​ជា​មនុស្ស​ចិត្ត​ទន់​ជាមួយ​មនុស្ស​ល្អ​​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​​បាន​សរសេរ​ទៀត​ថា​ “ជា​សំណាង​កូន​ហើយ​ដែល​ភរិយា​កូន​មិន​បាន​ទៅ​​ពឹង​ជន​បរទេស​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រឆាំង​ឲ្យ​មក​​គាប​សង្កត់​រាជ​រដ្ឋាភិបាល​ដើម្បី​​ដោះ​លែង​កូន​។ពុក​ជា​មនុស្ស​ក្បាល​រឹង​ជាមួយ​ការ​គាប​សង្កត់​​ពី​បរទេស។​កាន់​តែ​សង្កត់​អ្នក​ជាប់​​ទោស​ឬ​ពិរុទ្ធជន​ជាប់​គុក​ឬ​ជាប់​ឃុំ​កាន់​តែ​យូរ​។​គេ​ត្រូវ​ចង​ចាំ​លើ​​ចំណុច​នេះ​។​​ផ្ទុយ​ពី​អ្នក​ដ៏​ទៃ​ភរិយាកូន​នឹក​ឃើញ​មុន​គេ​គឺ​សុំ​ឲ្យ​ពុក​ជួយ​​ដូច​នេះ​ពេល​ឃើញ​ភរិយា​កូន​​ បង្ហោះ​តាម​Facebook និង​ឃើញ​កូន​ទទួល​ស្គាល់​កំហុស​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ខិត​ខំ​សម្រប​សម្រួល​ជាមួយ​តុលាការ​​ដើម្បី​ឲ្យ​កូន​បាន​ចាក​ចេញ​ទៅ​​ជួប​ប្រពន្ធ​កូន​វិញ​។​​ចាត់​ទុក​ជា​សុបិន​អាក្រក់​និង​រំដោះ​​គ្រោះ​ក្នុង​ឆ្នាំ​ចាស់​ដើម្បី​សេចក្តី​​សុខ​និង​សប្បាយ​រីករាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ដ៏​ខ្លី​ខាង​​មុខ។​ជូនពរ​កូន​ទាំង​ពីរ​ និង​ចៅៗ​ជួប​តែ​​សេចក្តី​សុខ​សេចក្ដី​ចម្រើន។​ផ្តាំ​ទៅ​ពួក​ព្រូស​ក្រៅ​របង​ផ្ទះ​បើ​ចង់​ឲ្យ​មនុស្ស​ជាប់​ទោស​បាន​យូរ​​និង​គ្មាន​ការ​យោគ​យល់​ពី​ហ៊ុន​ សែន​ សុំ​ជេ​រហ៊ុន សែន​ឲ្យ​បាន​​ច្រើន​បន្តិច​”។ ​

​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ២០២៣នេះ តុលាការ​បាន​បង្គាប់​ឱ្យ​ដោះលែងវិញ ក្រោយ​ពេល​លោក​ទទួលស្គាល់កំហុស និង​បានទូលថ្វាយសូមព្រះរាជទានទោសពីព្រះមហាក្សត្រ។​កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ លោក យឹម ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម