ឆាកល្ខោនរបស់លោកស្រីមូរ សុខហួរ លើករណីត្រឡប់មកកម្ពុជា ត្រូវបានបញ្ចប់ក្រោម​ឈុតឆាកដ៏អស់សំណើច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆាកល្ខោនរបស់លោកស្រីមូរ សុខហួរ លើករណីត្រឡប់មកកម្ពុជា ត្រូវបានបញ្ចប់ក្រោម​ឈុតឆាកដ៏អស់សំណើច

Published

on

ឆាកល្ខោន ដែលដឹកនាំសម្តែងដោយលោកស្រី មូរ សុខហួរ និងលោក នុត រំដួល ព្រមទាំងក្រុមអ្នកហែរហមមួយចំនួនទៀត ក្រោមប្រធានបទ “ដំណើរមាតិភូមិនិវត្តន៏ត្រឡប់ទៅកម្ពុជា” នោះ ត្រូវបានបញ្ចប់ហើយ ក្រោយ​ពីឈុតឆាកដ៏អស់សំណើចមួយនៅព្រលានយន្តហោះ Los Angeles International Airport នាទីក្រុង Los Angeles រដ្ឋ California។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីការ Live ផ្ទាល់ផេករបស់ក្រុមអ្នកគាំទ្របានបញ្ជាក់ថា ខណៈពេលលោកស្រី មូរ សុខហួរ និងអ្នកហែរហមមួយចំនួន ដែលអះអាងថា ជាអ្នកអមដំណើរលោកស្រី មូរ សុខហួរ មកកាន់ប្រទេសកម្ពុជានោះ មកដល់ព្រលានយន្តហោះអន្តរជាតិ los angeles international airport ត្រូវបានខាងព្រលានយន្តហោះអន្តរជាតិ los angeles មិនអនុញ្ញាតឲ្យឡើងយន្តហោះ ដើម្បីធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី ហើយបន្តដំណើរមកកម្ពុជានោះទេ ដោយសារតែលោកស្រី មូរ សុខហួរ មានឯកសារផ្លូវច្បាប់សម្រាប់ធ្វើដំណើរប្រទេសកម្ពុជា គឺគ្មាន VISA ។

បើតាមប្រភពនោះ លោកស្រី មូរ សុខហួរ បានប្រើប្រាស់ប៉ាស្ព័រអាមេរិក ដោយគ្មាន VISA ចូលមកកាន់ប្រទេស​កម្ពុជានោះទេ ប៉ុន្តែអ្នកទាំងនោះ បានព្យាយាមធ្វើដំណើរចូលទៅកាន់ព្រលានយន្តហោះ ដើម្បីសម្តែងឲ្យ​សម​ថា ខ្លួនពិតជាចង់ចូលមកប្រទេសកម្ពុជាមែន តាមបែបឈុតឆាកល្ខោនដ៏អស់សំណើច។

អ្វីដែលគេអាចនិយាយបានថា ជាការសម្ដែងឈុតឆាកល្ខោនរបស់លោកស្រី មូរ សុខហួរ និងអ្នកគាំទ្រនោះ គឺគេដឹងរួចហើយថា ប្រសិនបើគ្មាន VISA នោះទេ ឬឯកសាផ្លូវច្បាប់ទេ លោកស្រី មូរ សុខហួរ មិនអាចធ្វើដំណើរមកកាន់កម្ពុជាបានទេ ហើយក្រុមហ៊ុនយន្តហោះ ក៏មិនអាចអនុញ្ញាតិឲ្យឡើងយន្តហោះបានដែរ ប៉ុន្តែដើម្បីរៃអង្គាសលុយពីមនុស្សដែលចូលចិត្តឲ្យគេបោក ក៏ដូចជាសម្ដែងឆាកល្ខោនឲ្យសមថា ខ្លួនជាអ្នកក្លាហានមិនខ្លាចគុកនោះ លោកស្រី មូរ សុខហួរ ក៏ដូចជាអ្នកគាំទ្រទាំងនោះ បានព្យាយាមសម្ដែងឈុតឆាកនេះ តាំងពីដើមរហូតដល់ទីបញ្ចប់ ហើយទីបំផុត ក៏បានវិលត្រឡប់ទៅសំបុករៀងៗខ្លួនវិញ។

អ្វីដែលជាការពិតនោះ នៅជិតតែជាការពិត បើលោកស្រី មូរ សុខហួរ ជាមនុស្សក្លាហានមិនខ្លាចគុកមែននោះ លោកស្រីមិនចាំបាច់រត់ចេញពីប្រទេសកម្ពុជា ដោយគ្រាន់តែលឺថា តុលាចេញដីកាចាប់ខ្លួននោះឡើយ។ ពីព្រោះលោកស្រីធ្លាប់ស្គាល់ព្រៃសរយៈពេលជាង១សប្តាហ៏ដែរកាលពីប៉ុន្មានឆ្នាំមុន អាចស្គាល់រស់ជាតិគុកច្បាស់ហើយ ថាគុកមិនមែនជាផ្ទះសំណាក់ ឬអូតែលទេ ប៉ុន្តែនេះគ្រាន់តែជាការសម្ដែងមួយ ដើម្បីបង្ហាញប្រាប់អ្នកគាំទ្ររបស់ខ្លួនថា លោកស្រី គឺជាមនុស្សក្លាហាន មិនខ្លាចជាប់គុកតែប៉ុណ្ណោះ ហើយអ្វីៗពួកគេបានទម្លាក់កំហុសមកឱ្យរដ្ឋាភិបាលប្រទេសកម្ពុជាថាជាអ្នករារាំងទៅវិញ។

តាមផ្លូវច្បាប់លោកស្រី មូរ សុខហួរ គ្មានសិទ្ធិប្រើលិខិតឆ្លងដែនការទូតនោះទេ ពីព្រោះលោកស្រីគ្មានតួនាទីអ្វីទាំងអស់ក្នុងសភា ឬជារាជការ ដែលអាចមានសិទ្ធិប្រើលិខិតឆ្លងដែនកំរិតខ្ពស់នោះទេ។ លិខិតឆ្លងដែនការទូត ដែលក្រសួងការបរទេសបាន គឺសម្រាប់តែមន្ត្រីជាន់ខ្ពស់ក្នុងមុខងារ ដែលមានសិទ្ធិប្រើប្រាស់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ និងក្រុមអ្នកហែរហម គ្រោងធ្វើសម្តែងឆាកល្ខោននេះ លើការដំណើរមកកាន់កម្ពុជានេះម្តងហើយ កាលពីថ្ងៃទី០៤ ខែមករា ប៉ុន្តែបានផ្អាកទៅវិញ ដោយសំអាងថា ក្រុមហ៊ុនអាកាស​ចរណ៍បានផ្អាកដំណើរការ ហើយបានអះអាងថា ក្នុងករណីយន្តហោះនៃក្រុមហ៊ុនអាកាស​ចរណ៍ Singapore Airlines ដែលត្រូវចេញដំណើរពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយមិនមានការប្រែប្រួលនោះ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣៥ នាទីល្ងាច តាមជើងហោះហើរលេខ SQ500B។

ជាការកត់សំគាល់ ឆាកល្ខោន ដែលសម្តែងដោយលោកស្រី មូរ សុខហូរ នោះ មិនខុសពីឆាកល្ខោន ដែលសម្តែងដោយលោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះទេ។

តែយ៉ាងណាលោក សម រង្ស៊ី សម្តែងល្អជាង ដោយសារតែជាឈុតឆាកដំបូង ដែលគេមិនទាន់ស្គាល់ក្រយ៉ៅ ហើយពេលនោះក៏ប្រមូលលុយបានច្រើនគួរសមដែរ ពីព្រោះគេនៅជឿ តែពេលនេះដូរតួ សម្តែងមិនសូវល្អមើលទេ៕

អត្ថបទ៖កោះកែវ 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បង្ហាញ Link ដើម្បី​រង់ចាំ​ឆ្លើយតប​ចម្ងល់​ពលរដ្ឋ ជុំវិញ ការ​ខ្ទប់​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ7 mins ago

លោក​ជំទាវ​ ឱ វណ្ណឌីន​ ណែនាំ​ឱ្យ​​អ្នក​ឆ្លងកូវីដ១៩ អនុវត្ត​តាម​វិធីនេះ អំឡុង​ពេល​មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល

ព័ត៌មានជាតិ21 mins ago

ធនាគារ​ចិន​ ម្តុំអូឡាំពិក អ្នកឆ្លងកូវីដ​ទៅ​ប្រើប្រាស់​សេវាកម្ម​ពីរ​ថ្ងៃ​ជាប់គ្នា សូមប្រុងប្រយ័ត្ន

ព័ត៌មានជាតិ22 mins ago

ប្រកាសរ​ក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ចំនួន ៣៤៤​នាក់

ព័ត៌មានជាតិ23 mins ago

យកតេស្តសំណាក អាជីវករ​​ផ្សារ​ក្រោម ១៥៦​នាក់ ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services