Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអនីតិជន ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ទៅដល់​ចំណុច​កើតហេតុ​នៅ​ការដ្ឋាន​ទី​៣ ក្នុង​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី។

យោង​តាម​របាយការណ៍​ពី​អាវុធហត្ថ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ​ឈ្មោះ ផាសុ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ ឃុំ​សៀមរាប ស្រុក​សូរ​និគម​ន៍ ខេត្តសៀមរាប ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ធ​. ស​.​ជ​.​ត អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។

​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​កន្លងទៅ នៅវេលា​ម៉ោង​១១​និង​៣០​នាទី បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​ក្មេងរងគ្រោះ​នោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ស្រុក​កូន​មុំ​ បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម