Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖​ សម្រាប់​ឆ្នាំ​២០២១​នេះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្ដល់​អាហារូបករណ៍​ចំនួន​៦១ កន្លែង​ដល់​សិស្ស​និស្សិត​មន្ត្រីរាជការ​បុគ្គលិក​អង្គការ​ក្រុមហ៊ុន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​ឆ្នាំ​សិក្សា​២០២១ ២០២២​។

​លោក​យក់​ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ការ​ផ្តល់​អាហារូបករណ៍​នេះ​សោហ៊ុយ​ធ្វើដំណើរ​ទៅ​មក​ជា​បន្ទុក​របស់​សាមីជន​ រីឯ​ការ​ចំណាយ​ផ្សេង​ដូច​ជា​ការ​ស្នាក់នៅ​ការសិក្សា​និង​ប្រាក់​អាហារូបករណ៍​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​មុខជំនាញ​សិក្សា​រួមមាន​វិទ្យាសាស្ត្រ វិស្វកម្ម​សេដ្ឋកិច្ច ការគ្រប់គ្រង​ពាណិជ្ជកម្ម វេជ្ជសាស្ត្រ​និង​ព័ត៌មានវិទ្យា​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ចុះឈ្មោះ​វិញ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បេក្ខជន​ទាំង​ពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ មាន​អាយុ​យ៉ាងច្រើន​៣៥​ឆ្នាំមាន​ចំណេះដឹង​ភាសា​អង់គ្លេស​ជ្រៅជ្រះ​មាន​សុខ​ភាពល្អ​បរិបូណ៌​ទាំង​កាយសម្បទា​និង​សតិបញ្ញា​។ រីឯ​ថ្នាក់​បរិញ្ញាបត្រ​បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ​មាន​អាយុ​ក្រោម​២៥​ឆ្នាំមាន​លិខិតបញ្ជាក់​ចំណេះដឹង​ពី​ភាសា​ចិន​យ៉ាង​ទាប​ត្រឹម​កម្រិត HSK3​មាន​សុខ​ភាពល្អ​បរិបូណ៌​ទាំង​កាយសម្បទា​និង​សតិបញ្ញា។

លោក​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ​ការដាក់​ពាក្យសុំ​ប្រឡង​នឹង​ចាប់​ទទួល​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​រហូតដល់​ថ្ងៃទី​០៨​ខែកុម្ភៈ​ឆ្នាំ​២០២១​នៅ​ការិយាល័យ​អាហារូបករណ៍​និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌​និង​អាហារូបករណ៍​ហើយ​ការប្រឡង​ធ្វើ​ថ្ងៃទី​១៤ ខែកុម្ភៈ​ ឆ្នាំ​២០២១​។

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​ ចំពោះ​វិញ្ញាសា​ប្រឡង​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​អង់គ្លេស​និង​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រួមមាន​គណិតវិទ្យា​និង​វប្បធម៌​ទូទៅ​។

លោក​បាន​បន្ថែម​ទៀត​ថា ​ផ្អែកលើ​លទ្ធផល​ប្រឡង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ជ្រើសរើស​បេក្ខជន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៤០​នាក់​និង​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​២១​នាក់​ បញ្ជូន​ទៅ​ឲ្យ​ស្ថាន​ទួត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពិនិត្យ​និង​សម្រេច​ចុងក្រោយ​។​

​បើតាម​លោក ហេង ជិន​ហាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១​ពាន់​នាក់​បើ​ប្រៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ចំនួន​និស្សិត​កម្ពុ​ជាមាន​កំណើន​ច្រើនជាងគេ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ១៦ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ១៧ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទី មុន

ជិះរថយន្ត Jeep រុកព្រៃទៅទស្សនាទីតាំងទេសចរណ៍​​​លាក់ខ្លួន​កម្រ​ភ្ញៀវទៅដល់​នៅលើ​ភ្នំគូលែន​

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម