Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ​ចុះ​សួរ​សុខ​ទុក្ខ​ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ប៉ាណូ​សង្កត់​

បានផុស

នៅ

សៀមរាប ​៖ បន្ទាប់ពី​ចូលរួម​បុណ្យ​សព​រួច លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​លោក ទៀប ប៊ុន​ឈួ​យ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ប្រាសាទបាគង ព្រមទាំង​សហការី បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​លោក ជា ណា​រ៉ាត់ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​អី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជនរងគ្រោះ​ដោយសារ​រលំ​ប៉ាណូ​សង្កត់ កាលពី​ល្ងាច​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ​២០២៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយក​សាខា បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក៏ដូចជា​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

លោក​បាន​សំដែង​នូវ​ការ​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រោះធម្មជាតិ ដែល​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​យ៉ាងនេះ​។ លោក​បន្ត​ថា អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ជូន​នាពេលនេះ អាចជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម