ព័ត៌មានជាតិ
សម្តេចតេជោ ឧបត្ថម្ភដល់ពលករ ត្រឡប់មកពីថៃ ដែលមានជំងឺនិងស្ត្រីសម្រាលកូននៅតាមមន្ទីរពេទ្យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២១ បាននាំយកថវិកា ដែលជាអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ឧបត្ថម្ភដល់បងប្អូនពលករ ត្រឡប់មកពីប្រទេសថៃ ដែលមានជំងឺធ្ងន់និងស្រាល និងស្ត្រីសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ និងមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។
យោងតាមរបាយការណ៍របស់មន្ត្រីក្រុមការងាររដ្ឋបាលខេត្តបានឲ្យដឹងថាអំណោយទាំងនោះរួម មាន១ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ជូនពលករខ្មែរ ចំនួន ៥ នាក់ ក្នុងនោះមាន អ្នកជំងឺធ្ងន់ ត្រូវ វះកាត់ ១នាក់ទទួលបានថវិកា ១.០០០.០០០ រៀល អ្នកដែលមានជំងឺស្រាល ៤ នាក់ ក្នុងមួយនាក់ បានថវិកា ២០០.០០០ រៀល២នៅមន្ទីរ ពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ពលករខ្មែរ ជាស្ត្រី ២ នាក់ សម្រាលកូន ក្នុងនោះ ស្ត្រីម្នាក់ ត្រូវវះកាត់ ទទួលបានថវិកា ២.០០០ .០០០ រៀលស្ត្រីរលូតកូន ទទួលបានថវិកា ១.០០០.០០០ រៀល។ក្នុងនោះពលករដែលបានទទួលអំណោយរបស់សម្តេច តេជោ ហ៊ុនសែន បានទទួលយកទាំងក្ដីរំភើប និងលើកម្រាមដៃទាំងដប់បួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាសម្ដេច ព្រមទាំងក្រុមគ្រួសារឲ្យជួបតែសេចក្ដីសុខគ្រប់រដូវកាលពីថ្ងៃនេះតទៅ៕
អត្ថបទ៖ វ៉ាន់ ណាង
ចុចអាន៖សម្តេចតេជោ ប្រកាសចាក់វ៉ាក់សាំងពីចិនមុនគេ ដើម្បីបង្កើតជំនឿទុកចិត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+៣ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ