Connect with us

ព័ត៌មានជាតិ

ភ្នំ​យាយ​សំ​ ថ្ម​ដុះ​ដូច​ទំពាំង​តម្រៀប​​​ជួរ​គ្នា​ដូច​ដើម​ឫស្សី ​គួរ​ឲ្យ​ចង់​ទស្សនា

បានផុស

នៅ

ភ្នំ​ដូន​សំ​នៃ​អតីតតំបន់ជម្រកសត្វព្រៃម៉ាឡៃជាតំបន់អតីតខ្មែរក្រហម​ ឥឡូវ​នេះ​មាន​ថ្ម​ដុះ​ដូច​ទំពាំង​តម្រៀប​ជួរ​គ្នា​ដូច​ដើម​ឫស្សី​គួរ​ឲ្យ​ចង់​ទស្សនា ដួច​នៅ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ក្រុមការងារបេតិក​ភ័​ណ្ឌ ប្រចាំថ្ងៃថតបានធ្វើការ ស្រាវជ្រាវ កាលពី​ថ្មីៗ​នេះ ហើយ​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ​ផងដែរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ មានរឿង​រ៉ាវ មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បារមី នៅ​ភ្នំយាយសំនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ចៅអធិការ វត្តវត្តគិរីសមស័ក្កភ្នំយាយសំនៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា​ព្រះអង្គ ធ្លាធ្លាប់ចាំឃ្លាំមើល តើ​មាន​អ្នកណា មក​បោស​សំអាត ស្លឹក​ពោធិ៍នៅលើភ្នំនេះឲ្យបានពិត តែ​មិន​ឃើញ​មា​នមនុស្ស សត្វ ឬ​ភាវៈ​អ្វី​ជាក់​ស្តែង​ទេ​នេះ​ជា​បារមីពិតៗ។​ចៅអធិការ​អង្គ​នោះ​បាន​បង្ហើប​ឲ្យដឹងទៀតថា រឿង​នេះ​ពាក់ព័ន្ធនិងអ្នកស្នងរូបូប ផ្លូវ​ក្នុង​និង​ជំនឿ​ផ្លូវ​ងងឹត​ គឺ​គេ​ឃើញ​មាន​ប្រាសាទ លើ​កំពូលភ្នំ មាន​លក្ខណៈ ដូចជា​ទីលាន​ប្រជុំ​ទ័ព កាលសម័យ ព្រះអង្គ​ច័ន្ទ​រាជា ក្នុង​ប្រវត្តិសាស្ត្រ ធ្វើចម្បាំងនឹងពួកសៀម។​ចំណែក​ក្រុមការងារ​នៃ​បេតិកភ័ណ្ឌ​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ទៀត​ថា​នៅ​លើ​ទីតាំង​គ្រឹះ​ប្រាសាទ អតីត​ទាហាន ឧទ្ទាម​ខ្មែរក្រហម បាន​យក​គ្រឿងចក្រ ឈូស​ទៅ​គាស់​កាយ​ដើម្បី​កសាង​ទីតាំង​កាំភ្លើង​ធំគាំទ្រ ​ការពារ​ការវាយ​លុក​ពី​ទាហាន វៀតណាម និង​ទាហាន​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​។

នៅត្រង់​នោះ ជា​ទួល​មាន​រៀប​ថ្ម បន្តុប​លើ​គ្នា​ជា​ខឿន ហើយ​សព្វ​ថ្ងៃ​នេះ លើ​ទួល​នោះ មាន​អាស្រម​តម្កល់​រូបសំណាក​ព្រះ​មាតា​នៅ​ជិត​នោះ មាន​ស្រះ​ទឹក រីង​ខះ​មួយ ដែល​ជា​អតីត​ទី​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់​កងទ័ព នៅ​តំបន់ភ្នំ​យាយ​សម ភ្នំ​មេ​ល័យ ហើយមាន​ផ្ទាំង​ថ្ម​ធំៗ ផុស​ដោយ​ធម្មជាតិ ដែល​មាន​រូបរាង ដូច​សត្វ​នាគ​ភ្នំ​យាយ​សំវែង ហើយ​មាន​ល្អាង​ច្រើន ដែល​ទាមទារ​ការសិក្សា​បន្ថែម​។ក្រុមការងារ​បេ​តិក​ភ័​ណ្ឌ​ ប្រចាំថ្ងៃបាន​ថត ស្រាវជ្រាវ កាលពី​ថ្មីៗ​នេះ​ពី​លើ​កូនភ្នំ​នេះ លោកអ្នក អាច​មើលឃើញ ទិដ្ឋភាព​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ឃើញ​ភ្នំ​បារាំង​ធ្លាក់ ស្រុក​សំពៅ​លូន និង​កូនក្រុម​កូនភ្នំ​មេ​ល័យ ក៏ដូចជា ទឹកដី​ថៃ នៅ​នៅម្ខាងអូរព្រំដែនផងដែរ ។នៅ​ជើងភ្នំ អ្នកស្រុក ធ្លាប់​បាន​ជីក​កាយ​ដី ឃើញ​វត្ថុ​បុរាណកុលាលភាជន៍ និង​ចម្លាក់​ព្រះពុទ្ធ​បដិមា ធ្វើ​អំពី​ថ្ម​ផងដែរ។

កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ថ្មីៗនេះ រាជរដ្ឋាភិបាល បាន​ឯកភាព​តាម​សំណើ របស់​ក្រសួងបរិស្ថាន បាន​ចេញ​ច្បាប់ បង្កើត​តំបន់​បេតិកភណ្ឌ ធម្មជាតិ ភ្នំ​យាយ​សំ សម្រាប់​ជា​ប្រយោជន៍ មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ដឹង​ផង​ដែរ​៕

វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម