Connect with us

ព័ត៌មានជាតិ

​ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ​ចូល​លួច​ទូរស័ព្ទដៃ បានជាច្រើន​​​​គ្រឿង

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ច តាមស្រាវជ្រាវ និង​ឈានដល់ការចាប់ខ្លួន បន្ទប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃ នៅក្នុងហាងមួយកន្លែង អស់ជាច្រើនគ្រឿង ហើយ​បានគេចខ្លួនប្រមាណមិនដល់មួយសប្តាហ៍ផង ។

កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១ រសៀល នៅក្នុងផ្ទះជនរងគ្រោះឈ្មោះប្រាក់សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង​មាន​ករណី​ចោរចូលលួចទូរស័ព្ទ​ ដៃអស់ចំនួន ១៥ គ្រឿង ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់មុខ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានស្រាវជ្រាវមួយរយៈរួចមក នៅ​ថ្ងៃទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ៤ និង ៣៥​នាទី ល្ងាច ​ នៅ​ចំណុច​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​ (​ យក​ទូរស័ព្ទ​ដៃ​ )​ ១​ ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ ១​ នាក់​ ឈ្មោះ​ ពៅ​ សារ៉េត​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត​វត្ថុតាង​មួយចំនួន ​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ចំនួន​ ១៥​ គ្រឿង​ ក្នុង​នោះ​មាន​ម៉ាក​ VIVO ចំនួន​ ០៦​ គ្រឿង​ និង​ ម៉ាក​ OPPO ចំនួន​ ០៩​ គ្រឿង​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 0159 (​ ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ )​
បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១៤ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤២ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម