Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ម្នាក់​ស្លាប់ និងម្នា​ក់ទៀតរងរបួសធ្ងន់នៅ​​ប្រទេសថៃ​

បានផុស

នៅ

​​ពលករ​ខ្មែរ​ម្នាក់​បា​ន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំ​ណែ​កម្នាក់ទៀតរងរបួសធ្ងន់​ ត្រូវ​បានអាជ្ញាធរ​នៃ​ប្រ​ទេស​ថៃ បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុង​ហេតុ​ការណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​មួយ នា​ខេត្ត​ប្រា​ជីន​បុរី ។​

តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ថៃ​ បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១២​និង៤៩ នាទី​ថ្ងៃត្រង់ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​២ ឃុំ​បាន​ណា ស្រុក​កា​ប៊ិន​បុរី ខេត្ត ប្រា​ជីន​បុរី ប្រទេស​ថៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​កន្លែងកើតហេតុ គេ​ស​ង្កេត​ឃើញថា ម៉ូតូ​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​នោះ ម៉ាក​ហុងដា វេ​វ ធុន​C110 ពណ៌ ស ខ្មៅ​ពាក់​ស្លាក​លេខ ស្រះកែវ ២៩៤៤ បើកបរ​ដោយ​ឈ្នោះ សាន់ ម៉េង​ហន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង​អ្នករួមដំណើរ គឺជា​ជន​ជាតិខ្មែរ​ដូចគ្នា​។​

តាម​កា​រអះអាង​ពី​សមត្ថកិច្ច​ថៃ បាន​ប​ញ្ជាក់ថា មូលហេតុ​គឺ​ដោយសារតែ​ការ​បើកបរ​មាន​ល្បឿន​លឿន លុះដល់​ត្រង់ចំណុច​ផ្លូវ​កោង មិនអាច​យក​ចង្កូត​ម​ក​វិញ​បាន ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង បណ្តា​លអោយ​បាក់​ ក ​ស្លាប់​ម្នាក់​តែម្តង ដោយ ប​ច្ចុ​ប្ប​ន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​អ្នករ​ងរបួស ក៏ដូច​ជា​សព ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ស្រុកកា​ប៊ិន​បុរី​ហើយ​ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម