ព័ត៌មានជាតិ
ស្ត្រីមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មក្នុងស្រុកគីរីវង់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
ស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ដែលសមត្ថកិច្ចស្រុកគីរីវង់អះអាងថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្មក្នុងមូលដ្ឋាន ត្រូវបានចាប់ខ្លួនហើយក្រោយមានដីកាពីតុលាការខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានដឹកនាំកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក ចុះនាំខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរថ្នាំញៀនខុសច្បាប់។
ស្ត្រីសង្ស័យជាប់ចោទពីបទជួញដូរខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥០៣ ដោយចៅក្រមស៊ើបសួរ ជ័យ មាលា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង