Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ នាំយកទេយ្យវត្ថុ និងអំណោយសម្ដេចតេជោប្រគេនដល់​ព្រះសង្ឃ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងកូនៗទាំងអស់នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣បានបាននាំយកទេយ្យវត្ថុ និងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូន និងប្រគេនដល់ព្រះសង្ឃចំនួនព្រះសង្ឃ ១២៣ អង្គ យាយជី ១៦៤ នាក់ តាអាចារ្យ ចំនួន ៣៦នាក់ និងប្រជាជន ២០០ នាក់ នៅមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ របស់ព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ត្បិតលោកទាំង២មិនបានអញ្ជើញមកផ្ទាល់ តែលោកតែងតែឲ្យកូនៗ និងចៅៗចុះធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង។

ទេយ្យវត្ថុដែលផ្ដល់ជូនយាយជីតាជី សរុប២០០នាក់ ក្នុងម្នាក់ៗរួមមាន៖ ក្រណាត់ស១ដុំ, ច្រាស និងថ្នាំដុសធ្មេញ១ឈុត, ត្រីខ២យួរ, ទឹកដោះគោខាប់៤កំប៉ុង, មីម៉ាម៉ា២កេសតូច, មុង១, ភួយ១, ក្រមា១, ប្រេងកូឡា១, ប្រេងខ្យល់១, សាប៊ូដុំ១, ស្បែកជើងផ្ទាត់១គូ, តែ១ Kg, ស្ករស១Kg, កាហ្វេ១កញ្ចប់ធំ និងថវិកា៥ម៉ឺនរៀល។

សម្រាប់អំណោយផ្តល់ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥Kg, ច្រាស និងថ្នាំដុសធ្មេញ១ឈុត, ត្រីខ២យួរទឹកដោះគោ៤កំប៉ុង, មីម៉ាម៉ា២កេសតូច, មុង១, ភួយ១, ក្រមា១ប្រេងកូឡា១, ប្រេងខ្យល់១, សាប៊ូដុំ១ដុំ, ស្បែកជើងផ្ទាត់១គូ។ ព្រមទាំងបានចែកជូននូវកាតាបដែលមានសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។

សម្រាប់ទេយ្យវត្ថុប្រគេនដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈ រួមមាន៖

១-អង្ករ១តោន

២-ត្រីខ ចំនួន១កេស មាន១០យួរ

៣-មីចំនួន៥កេសធំ(៣០កេសតូច)

៤- ត្រីងៀតចំនួន ១០ គីឡូ

៥- សាច់ក្រកចំនួន១០ គីឡូ

៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

៧- ទឹកដោះគោខាប់ ចំនួន២កេស

៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអុីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន ៥ដុំ

១៨- ប្រេងខ្យល់ ចំនួន៥ដុំ

១៩- ថវិកាចំនួន៣ពាន់ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១២ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម