ព័ត៌មានជាតិ
អាជីវករ៖ ឆ្នាំនេះកាំភ្លើងជ័របាញ់ទឹកនាំមកចូលមកពីចិន និងលក់ដាច់ច្រើន
បងប្អូនអាជីវករលក់ដូរតាមផ្ទះបាននិយាយថា ពួកគាត់បានទិញកាំភ្លើងជរ័បាញ់ទឹកសម្រាប់ក្មេងៗ លេងនារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះសុទ្ធសឹងនាំចូលពីប្រទេសចិនទាំងអស់ ខុសប្លែកពីរាល់ឆ្នាំនាំចូលពីប្រទេសវៀតណាម។

អាជីវករ ហុង នាង ដែលកំពុងលក់ដូរក្នុងផ្សារច្បារអំពៅបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះក្រុមឈ្មួញបាននាំចូលកាំភ្លើងបាញ់ទឹកមកពីប្រទេសចិនហើយគុណភាពល្អជាងវៀតណាម និងមានតម្លៃថោកជាងវៀតណាម។
ខុសប្លែកពីផាវអុជទទួលទេវតាចិន និងវៀតណាមវិញគឺឈ្មួញនាំចូលពីប្រទេសវៀតណាម។ ចំពោះការទប់ស្កាត់លេងជះទឹកវិញគឺអាជ្ញាធរមិនទាន់ហាមឃាត់ការលក់ដូរកាំភ្លើងបាញ់ទឹកនេះនៅឡើយទេ។ ដោយឡែកផាវវិញគឺអាជ្ញាធរហាមឃាត់ដាច់ខាតតែម្តងហើយកាំភ្លើងបាញ់ទឹកនេះបច្ចុប្បន្នលក់ដាច់ណាស់។

ចំពោះអាជីវករលក់កាំភ្លើងបាញ់ទឹកនៅផ្សារចាក់អង្រែក្រោមអ្នកស្រី ធួន នារី បានប្រាប់ថា ពួកគាត់ទទួលទិញកាំភ្លើងបាញ់ទឹកនៅផ្សារអូរឡាំពិកគឺប្រភេទធុនធំតម្លៃ ៨ ម៉ឺនរៀល ហើយយកមកលក់ឲ្យម៉ូយបានតម្លៃ ១០ ម៉ឺនរៀល។ចំណែកកាំភ្លើងប្រភេទធុនធំនេះពីឆ្នាំទៅថ្លៃរហូត ១៦ ម៉ឺនរៀល ដែលនាំចូលពីប្រទេសវៀតណាម។
អាជីវករ តុង ប៉ាងសុង ជាអាជីវករនាំចូលទំនិញ (ឈ្មួញកណ្តាល) បានអះអាងថា ទំនិញគ្រឿងជរ័សម្រាប់ក្មេងលេងក្នុងចំណោមកាំភ្លើងបាញ់ទឹកនេះគឺគាត់ទិញមកពីពាណិជ្ជករជនជាតិចិន ដែលយកមកលក់ដល់ហាងរបស់គាត់ហើយមានការនាំចូលត្រឹមត្រូវ។ ហើយទំនិញនេះគឺទទួលបានការពេញនិយមពីសាខាតាមបណ្តាខេត្តក្រុង។

អ្វីដែលពួកគាត់ជាអាជីវករសប្បាយចិត្តគឺព្រោះតែបានចំណេញច្រើនព្រោះបងប្អូនប្រជាពលរដ្ឋលោកទិញយកទៅឲ្យកូនចៅប្រើប្រាស់ស្របពេលដែលរដូវក្តៅដូចសព្វថ្ងៃនេះ៕


អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ