សម្ដេចក្រឡាហោម ស ខេង ចេញ​​ការ​ព្រមានលើកទី១ ស្នងការរងខេត្តកណ្តាល​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ចេញ​​ការ​ព្រមានលើកទី១ ស្នងការរងខេត្តកណ្តាល​​

Published

on

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់វិន័យលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នៅក្នុងប្រកាសស្ដីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង បានសរសេរថា ” ត្រូវបានអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។សូមជម្រាបថាការព្រមានជាលើកទីមួយនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services