Connect with us

ព័ត៌មានជាតិ

សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​ណែ​នាំ​ដល់​សមាជិក​ទាំង​អស់​ត្រូវ​ត្រៀម​ទ​ប់​ខ្លួន​ឲ្យ​នឹង​ដើម្បី​ចៀស​វាង​ការ​ដួល​រលំ

បានផុស

នៅ

លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថានឧត្តម​សិក្សា​កម្ពុជា​អាណត្តិ​ថ្មី​បាន​ណែ​នាំដល់សមាជិកសមាជិកសមាគមទាំងអស់ត្រូវថែរក្សាខ្លួនឲ្យបានល្អក្នុងការទប់ទល់និងសភាពការណ៍ក្នុងបរិបទ​កូវីដ​១៩​ដើម្បី​ចៀស​វាងការបិទទ្វារឬដួលរលំ។

ថ្លែងនៅព្រឹកថ្ងៃទី១៨មករានេះ លោក​បាន​មាន​ប្រសាសន៍​ថា​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​នៅ​​តែ​ភ័យ​ព្រួយ​ចំពោះ​កូវីដ១៩​ទោះ​បី​ជា​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ប្រសើរ​ក៏​ដោយ​ព្រោះ​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ​នៅ​មាន​ផ្ទុះ​ជំងឺ​នេះ​នៅ​ឡើយ​ហើយ​យើង​មិន​ដឹង​ថា​តើ​ជំងឺ​នេះ​នឹង​មាន​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​នៅ​ពេល​ណា​បន្ត​ទៀត​នោះ​ទេ​។

លោក​បាន​បន្ត​ថា​នៅ​ពេល​ឆ្លង​ចូល​សហគមន៍​នឹង​មាន​ការ​ផ្អាក​ដំណើរ​ការ​សាលារៀន​ជា​បន្ត​ទៀត​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គ្រឹះស្ថានសិក្សាយ៉ាងខ្លាំង។

លោក​បាន​បន្ថែម​ថា​«ចាប់​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២០​មក​ទល់ថ្ងៃនេះ​ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​សាលារៀន​ផ្អាក​បើកៗ។​ហេតុដូច្នេះអ្នករៀន គ្រូ​ និង​បុគ្គលិកសិក្សាគ្រឹះស្ថានសិក្សាលែងចង់ដើរទៅមុខ។នៅ​ពេល​ផ្អាក​ម្តង​ៗ​សាលា​តែង​តែ​ខ្វះ​លុយ​សម្រាប់​ចំណាយ​ទៅ​លើ​ការ​បើក​ប្រាក់​ខែ​បុគ្គលិក​ទឹក​ភ្លើង​ហើយ​មាន​គ្រឹះស្ថានខ្លះទាក់ទងនឹងជួលផ្ទះបង់ធនាគារដែលសុទ្ធតែត្រូវការសាច់ប្រាក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែម​ថា​«បើ​គ្មាន​សាច់​ប្រាក់​យើង​មិន​អាច​ធ្វើ​អី​បាន​ទេ​ទើប​យើង​បាន​ណែ​នាំ​ដល់​សមាជិក​ទាំង​ត្រូវ​តែ​ថែរក្សាខ្លួនទប់ទល់នឹងសម័យការកូវីដ១៩។សាច់​ប្រាក់​ដែល​ប្រមូល​បាន​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​គត់​មុត​សម្រាប់​ចំណាយទៅលើប្រាក់ខែបុគ្គលិកនិងការប្រាក់ដើ់មឈ្នួលផ្ទះនិងចំណាយផ្សេងៗគ្រប់បែបយ៉ាង»។

លោក​បាន​បញ្ជាក់​ថា​«មាន​គ្រឹះ​ស្ថាន​ខ្លះ​ជំពាក់​លុយ​បុគ្គលិក​កាត់​ប្រាក់​ខែ​បុគ្គលិក​ខ្លះ​២០​ខ្លះ​៣០​ភាគរយ​និង​ខ្លះ​ទៀត​កាត់​ចោល​បុគ្គលិក​ទាំង​ស្រុង​តែ​ម្តង​ ដែល​នេះ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​។​ដូច​នេះ​ត្រូវ​ធ្វើ​ទប់​ខ្លួន​ឲ្យ​នឹង​នក្នុង​ការ​បើក​ដំណើរការឲ្យរលូន។មិន​មែន​ន័យ​ថា​រលូន​ថេរ​រលូន​កើន​ឬ​រលូន​ថយ​ចុះ​នោះ​ទេ​គឺ​រលូន​ឡើង​ចុះៗ​ដូច​ជា​ទឹក​រលូនអីចឹង»។​ យ៉ាងណាក៏ដោយ លោក បណ្ឌិត​ ហេង ​វ៉ាន​ដា​បាន​បន្ថែម​ថា​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​កំពុង​ដំណើរ​ការ​តាក់​តុប​ៗ​នៅ​ឡើយ​ទេ​ព្រោះ​រហូត​មក​ដល់​ពេល​នេះ​ដំណើរ​ការ​ចុះ​ឈ្មោះ​នៅ​មិន​ទាន់​ចប់ ដែលមានការយឺតយ៉ាវជាងឆ្នាំមុនៗដោយសារកូវីដ១៩។

លោកបានបន្តទៀតថា​ចំណែក​គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ទូទៅ​ក៏​នៅ​មាន​​បញ្ហា​ដែរ​ដោយ​សារ​អាណាព្យាបាល​សិស្ស​បង់​លុយយឺតយ៉ាវព្រោះតែបញ្ហាសេដ្ឋកិច្ច។

លោក​បាន​បញ្ជាក់​ថា​«ការ​បើក​ដំណើរ​ការ​តាំង​ពី​ដើម​ខែ​រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ស្រួល​ចិត្ត​បន្តិច​តែ​យើង​មិន​ដឹង​ថា​តើ​ពេល​ណា​កូវីដ​ចូល​មក​ដល់​ទៀត​តែ​មួយ​ៗ​នៅ​តែ​ភ័យ​ព្រួយ​អីចឹង​ទោះ​បី​ជា​មាន​វ៉ាក​សាំង​ក៏​ដោយ​ក៏​មិន​ដឹង​ថា​ ឆ្នាំ២០២១​ ឬ​ ២០២២កូវីដ១៩​ មាន​ការ​ប្រែ​ប្រួល​ទៅ​ជា​យ៉ាង​ណា​ទៀត​នោះ​ទេ​»​។

គួរ​បញ្ជាប់​ថា​ បច្ចុប្បន្ន​នេះ​សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា​ មាន​គ្រឹះ​ស្ថាន​សិក្សា​ជា​សមាជិក​ចំនួន​១១៦សាលា៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម