សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រវាង​សភា​កម្ពុជា ជាមួយ​សភា​ប្រជាជន​ចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រវាង​សភា​កម្ពុជា ជាមួយ​សភា​ប្រជាជន​ចិន

Published

on

ភ្នំពេញ​ ៖ វេលា​ម៉ោង ១៤និង០០​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​កម្ពុជា ជាមួយ​សភា​ប្រជាជន​ចិន តាមរយៈ​ប្រព័ន្ធ​វីដ​អូ​(VIDEO Conference)​នៅ​វិមាន​រដ្ឋសភា​។

តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ស្តី​ពី ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​កម្ពុជា ជាមួយ​សភា​ប្រជាជន​ចិន តាមរយៈ​ប្រព័ន្ធ​វីដ​អូ (VIDEO Conference)​នេះ ខាង​ភាគី​ចិន​ក៏​មាន​ឯកឧត្តម លី ចាន់​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​នេះ​ផងដែរ​។

សូម​បញ្ជាក់​ថា ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​ឯកឧត្តម លី ចាន់​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំង​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​នៅក្នុង​ឱកាស​បើក​នៃ​កិច្ចប្រជុំ​នេះ​។ បន្ទាប់មក​សម​ភាគី​ទាំងពីរ​បានផ្តល់​វេទិកា​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា អមដោយ​គណៈកម្មការ​ជំនាញ​ចំនួន​៤ របស់​រដ្ឋសភា ហើយ​ចំណែក​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ប្រជាជន​ចិន​តំណាង​ទូទាំង​ប្រទេស ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ ឈុន​ស៊ាន អនុ​ប្រធានសភា​ប្រជាជន​ចិន​ទូទាំងប្រទេស អម​ដោយ​គណៈកម្មាធិការ​ជំនាញ​ចំនួន​៤ របស់​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់ និង​ការចែករំលែក​បទពិសោធ​ន៍​ជាមួយគ្នា​ទៅវិញទៅមក លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដើម្បី​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ដែលមាន​ដូចជា ការផ្លាស់ប្តូរ​បទពិសោធន៍ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំងនឹង​រោគរាតត្បាត ការស្តារ​សេដ្ឋកិច្ច​នា​ដំណាក់កាល​ក្រោយ​រោគ​រាលដាល ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់​។

សេចក្តី​ជូនដំណឹង​ដដែល​ក៏បាន​បង្ហាញថា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភា​ប្រជាជន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​ស្អិតល្មួត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​កន្លងមក​សភា​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​នានា​ជាប្រចាំ​ផងដែរ​៕

ដោយ ៖ ប៉ាល់ សុង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services