Connect with us

ព័ត៌មានជាតិ

យុវជន​៣នាក់​ សំងំ​ជក់​ថ្នាំ​ញៀន​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​ដកហូត​ថ្នាំញៀន៤.៨២​ក្រាម

បានផុស

នៅ

បន្ទាយមានជ័យ ៖ យុវជន​៣​នាក់​ សំងំ​ជក់​លក់​ថ្នាំញៀន​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រុង​សិរីសោភ័ណ​១​ក្រុម​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ចុះ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ នៅ​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​១៧ ខែ មករា ឆ្នាំ ២០២១ ក្នុង​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុង​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​យុវជន​ទាំង​៣​នាក់ កំពុង​សំងំ​ជក់ និង​ត្រៀម​យក​ថ្នាំញៀន​ទៅ​លក់​បន្ត​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៤​កូន​ថង់​កិប​ស្មើ ទម្ងន់​៤,៨២​ក្រាម និង​ដកហូត​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​/​ជ 1F-1530 និង​សម្ភារៈ​មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យ៉ាន់ សុវណ្ណ​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១​ឈ្មោះ ថា វ៉ាន់ថៃ ហៅ ហុក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ថ្នាំញៀន ៤.៣០​ក្រាម រស់​ភូមិ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ២​ឈ្មោះ ស៊ាន ម៉ាន់​ហ្វុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុងសិរីសោភ័ណ មាន​ថ្នាំញៀន​១​កូន​ថង់​កិប ទម្ងន់ ០.៤១​ក្រាម ៣​ឈ្មោះ ឡុង លី ហៅ ដឺ ភេទប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ មាន​ថ្នាំញៀន​១​កូន​ថង់​កិប ទម្ងន់ ០,១១​ក្រាម​។​ដោយ​ផ្អែកលើ​ចម្លើយ​សារភាព និង​មាន​វត្ថុតាង ព្រមទាំង​ការធ្វើ​តេស្ត​ទឹកនោម​ផង​នោះ ជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម