Connect with us

ព័ត៌មានជាតិ

អតីត​យុទ្ធជន​អាច​បន្ត​បើក​របប​សន្តិសុខ​សង្គម​ ​តាម​សាខា​ធានា​គារ​អេ​ស៊ីលីដា និង​កា​ណា​ឌីយ៉ា

បានផុស

នៅ

ភ្នំពេញ ៖ ​យោងតាម​សេចក្តីជូនដំណឹង​របស់​បេ​ទា​ជាតិ​អតីតយុទ្ធជន នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្តីពី​ការបម្រើ​សេវា​បើក​ផ្តល់​របប​សន្តិសុខ​សង្គម​លើក​ទី​១​ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធជន ដែល​នឹង​ប្រព្រឹត្តទៅ​តាំងពី​ថ្ងៃទី​១៤​មករា​ខែមករា​ឆ្នាំ​២០២១ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​មក​ម្លេះ​នៅតាម​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​កាណាឌីយ៉ា ក​.​អ ទូទាំងប្រទេស​។

ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​ទៅ​បើកប្រាក់​របប​សង្គម​ឲ្យ​បាន​គ្រប់ៗ​គ្នា។ តាម​សេចក្តីជូនដំណឹង​នៃ​របប​បេ​ទ្បា​ជាតិ​បាន​បញ្ជាក់​ថា ចំពោះ​គ្រប់​បងប្អូន​អតីតយុទ្ធជន​ទូទាំង​ប្រទេស​កម្ពុជា​អាច​បើក​របប​សន្តិសុខ​សង្គម​បាន​តាមរយៈ​ធនាគារ​ពីរ​កន្លែង​គឺ ធនាគារ​អេ​ស៊ី​លីដា និង ធនាគារ​កាណាឌីយ៉ា នៅ​ខែមករា​ឆ្នាំ​២០២១​លើក​ទី​១ ​ដែល​បាន​ដំណើរការ​៣​ថ្ងៃ​មកហើយ។

បងប្អូន​អ​តីត​យុទ្ធជន នៅតាម​បណ្តា​ខេត្ត​ទាំង​២៤ អាច​បើក​របប​សន្តិសុខ​សង្គម​នៅតាម​គ្រប់​ធនាគារ​អេ​ស៊ី​លីដា​រយៈពេល​៣​ថ្ងៃ​មកហើយ​នេះ​។ ដោយឡែក​សម្រាប់​បងប្អូន អតីត​យុទ្ធជន នៅ​រាជធានី​អាច​បើក​របប​សន្តិសុខ​សង្គម​នៅ​តាម​គ្រប់​សាខា​ធនាគារ​កាណាឌីយ៉ា ក .​អ បាន។

សរុប​មក​ក្រសួង​សង្គមកិច្ច​បាន​អនុវត្ត​គោលការណ៍​ដ៏​ល្អ​នេះ​ ក្រោយ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ធ្វើ​ឲ្យ​បងប្អូន​អ​តីត​យុទ្ធជន​កាន់តែ​ងាយស្រួល​ក្នុង​ការ​បើក​របប​សន្តិសុខ​សង្គម​សម្រាប់​ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន​ បាន​មួ​យក​ម្រិត​ថែមទៀត​ផងដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម