Connect with us

ព័ត៌មានជាតិ

ចាប់​ផ្សឹក​សង្ឃ​មួយ​អង្គ ក្រោយ​រំលោភ​សេពសន្ថវៈ​លើ​លោក​នេនជា​ច្រើន​អង្គ​

បានផុស

នៅ

សង្ឃ​មួយ​អង្គ​ត្រូវ​បាន​​ផ្សឹក និង​​ធ្វើ​ការ​ចាប់​ខ្លួន​ពី​បទរំ​លោភ​សេពសន្ថវៈ​ជាច្រើន​លើក​ចំនួន​​៧​អង្គ​​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ MIKE 20 ត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើ​​ការ​ស៊ើប​អង្កេតករណីរំលោភសេពសន្ថវៈទៅលើកូន​នេន​ចំនួន ៧អង្គនៅក្នុងខេត្តកំពង់ឆ្នាំង។​

មុនពេលបេសកកម្មនេះបានផ្តើមឡើង ជនសង្ស័យ មានអាយុ២៨ឆ្នាំបានរត់គេចខ្លួន ធ្វើ​ឱ្យ​មាន​ការ​ស្វែងរកឃាត់ខ្លួន​បានផ្តើមឡើង ខណៈ​ប្រតិបត្តិការ​នេះ​​រួមមាន នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងការពារអនីតិជន និង​ស្នងការដ្ឋាននគរបាល​ខេត្តស្វាយ​រៀង​បាន​ចូល​រួម​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ការងារចម្រុះ បានធ្វើការឃាត់ខ្លួនបុរសអាយុ២៨ឆ្នាំ នៅក្នុងវត្ត​មួយ​ក្នុង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង០៩ព្រឹក កាលពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង​ត្រូវ​ជាប់​ចោទ​ពី​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ជាច្រើនលើក ដែល​បានកើតឡើងនៅក្នុងឆ្នាំ២០២០។

ក្រុមការងារចម្រុះ MIKE 20 បានចាត់ទុកប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការ​ដ៏ល្អរវាង​គ្រប់​ភ្នាក់ងារ​ពាក់ព័ន្ធក្នុងការស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំមកដល់ការចាប់ខ្លួន។ នេះគឺគួរ​តែជាការប្រមានមួយ ដែលបញ្ជាក់ថា គ្រប់ឧក្រិដ្ឋកម្មទាំងអស់ទៅលើកុមារ នឹងមានការស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម