Connect with us

ព័ត៌មានជាតិ

ស្នងការ​រាជធានី​ភ្នំពេញ ​ហាម​មន្ត្រី​អនុវត្ត​លើស​បទបញ្ជា​ ចំពោះ​ការ​ផាកពិន័យ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស

បានផុស

នៅ

​​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាល រាជធានីភ្នំពេញ បាន​ណែនាំ​ដល់​អធិការដ្ឋាន​ខណ្ឌនគរបាលទាំង១៤ ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុតចំពោះ យានយន្តបង្កសំឡេងលើសកម្រិតនិងកែច្នៃខុសបច្ចេកទេស ដែលនាំឲ្យ មានការរំខានដល់ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​ឧត្ដមសេនីយ៍ឯក បាន​បន្ត​ថា​ ប៉ុន្តែមិនត្រូវអនុវត្ត​ឲ្យលើស តាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ និង លើសពីគោលការណ៍ច្បាប់នោះឡើយ​ ដើម្បីចៀសវាង​កុំឲ្យរងការរិះគន់ ពី ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំ​កាលពី​រសៀលថ្ងៃទី១៨ មករា​ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ​ លោក​ឧត្ដមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា បញ្ហាការកែច្នៃបំពង់ស៊ីម៉ាំង រថយន្ត ឬ ម៉ូតូ មួយ​ចំនួនខុសបច្ចេកទេស ត្រូវបានជនទំនើងបន្តប្រើប្រាស់ បង្កឲ្យ​ប៉ះពាល់អារម្មណ៍ ប្រជាពលរដ្ឋ ដែលកំពុងទទួលដំណេកនៅពេលយប់ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ តាមបណ្តាញព័ត៌មានសង្គមជារឿយៗ។ លោក​ឧត្ដមសេនីយ៍ បានណែនាំដល់មន្ត្រីក្រោម​ឱវាទ ​ដែល​ចុះ​អនុវត្ត​ការងារ​នេះ ត្រូវធ្វើកុំឲ្យ លើសតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង លើសពីគោលការណ៍ច្បាប់ ដើម្បី​ចៀសវាង កុំ​ឲ្យ​រង​ការរិះគន់ពី​ប្រជាពលរដ្ឋ។

​​លោក​ឧត្ដមសេនីយ៍ឯក ស ថេត បាន​បន្តថា​«​ការចុះអនុវត្តនោះ ផងដែរ ក៏ត្រូវពង្រឹងទប់ស្កាត់ ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ សង្គម ដោយត្រូវឃាត់ និង ចាប់យកមកអប់រំបន្ទាប់មកទៅអញ្ជើញអាណាព្យាបាលរបស់ពួកគេឲ្យមកទទួល និង យកទៅ អប់រំបន្តទៀត ផងដែរ »​។ ​លោក​ឧត្ដមសេនីយ៍ឯក ស ថេត បាន​បញ្ជាក់​ថា ​ម្យ៉ាងវិញទៀត​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​កែច្នៃ​ស៊ី​មុំាង នឹងត្រូវ​ធ្វើការ​ណែនាំ​អប់រំ​ និង ធ្វើការ​ផាកពិន័យ​តាមច្បាប់​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​នាំយក​យានយន្ត​មក​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​រយៈពេល​៣​ថ្ងៃ។

​គួរ​បញ្ជាក់​ថា​ កាលពី​កន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បាន​ដាក់បទបញ្ជាឲ្យកម្លាំង នគរបាលពិសេស នៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ខណៈម៉ូតូដែលមានសំឡេងខ្លាំងនេះ បានរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និង បង្ករការរំខានដល់សង្គមសណ្តាប់ធ្នាប់សាធារណៈ ផងដែរ៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម