ព័ត៌មានជាតិ
ស្គាល់កាន់តែច្បាស់ពីស្ពានទាំង ៤ កន្លែង ឆ្លងកាត់ទន្លេនៅខេត្តស្ទឹងត្រែង
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែង មានស្ពានឆ្លងកាត់ទន្លេធំៗចំនួន ៤កន្លែង ដែលជាសមិទ្ធផលនៅក្នុងខេត្ត។

នៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំដោយអង្គភាពអ្នកនាំពាក្យកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ស្វាយ សំអ៊ាង បានអះអាងថា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលមានផ្ទៃដីទូលំទូលាយ និងខេត្តជាតំបន់ខ្ពង់រាប មានព្រៃភ្នំ ទន្លេ ស្ទឹង បឹង បួរ អូរ ព្រមទាំងដីកោះជាច្រើនកន្លែង។

ស្របពេលជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ដែរថា ខេត្តស្ទឹងត្រែងក៏មានស្ពានធ្លងកាត់ទន្លេធំៗចំនួន ៤ រួមមាន៖
-ស្ពានឆ្លងទន្លេមេគង្គ មានប្រវែង ១.៧៣១ ម៉ែត្រ
-ស្ពានទន្លេកុងសែនជ័យ ប្រវែង ២៦០ម៉ែត្រ
-ស្ពានកោះទន្សាយសែនជ័យឆ្លងកាត់ទន្លេកុងផ្នែកខាងលើមានប្រវែង ២៤០ម៉ែត្រ
-ស្ពានឆ្លងទន្លេសេកុងមានប្រវែង ១.០៥៧ម៉ែត្រ

ក្រៅពីស្ពានធំៗទាំង ៤ កន្លែងខាងលើ លោក ស្វាយ សំអ៊ាង ចង្អុលបង្ហាញទៀតថា ខេត្តស្ទឹងត្រែង ក៏មានផ្លូវជាតិឆ្លងកាត់ខេត្ត ៣ ខែ្ស គឺផ្លូវជាតិលេខ៧ ពីព្រំប្រទល់ខេត្តក្រចេះ ដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលមានប្រវែង ៨៦,៦គីឡូម៉ែត្រ, ផ្លូវជាតិលេខ៩ ពីព្រំប្រទល់ខេត្តព្រះវិហារ ដល់ក្រុងស្ទឹងត្រែង មានប្រវែង ៧២,៩គីឡូម៉ែត្រ, និងផ្លូវជាតិលេខ៧៨ ចាប់ពីអូរពងមាន់ ក្រុងស្ទឹងត្រែង ដល់ស្ពានស្រែពក ខេត្តរតនគិរី មានប្រវែង ៦៥គីឡូម៉ែត្រ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


