Connect with us

ព័ត៌មានជាតិ

ជាប់គុក​១​ឆ្នាំ​មិន​កែខ្លួន ត្រូវប៉ូលិសចាប់បញ្ជូនទៅម្ដងទៀត​​

បានផុស

នៅ

បុរស​ចិត្តខ្លាំង​ជាប់គុក​១​ឆ្នាំ​ ចេញមក​វិញ​មិន​កែខ្លួន ផឹក​ស្រា​ស្រវឹង​បង្ករឿង​ វាយទ្រព្យសម្បត្តិ​បងប្អូន​បង្កើត ​និង​អ្នកជិតខាង​ខ្ទេច ហើយ​រត់​គេចខ្លួន​ តែត្រូវនគរបាល​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨​ខែមករា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនបង្កមានឈ្មោះ រីក រួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ជន​នេះ​ធ្លា​ប់​​ជាប់ពន្ធនាគារ​រយៈពេល​ជិត​១​ឆ្នាំពីបទ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នកដទៃ​។

​លោក​វរសេនីយ៍ឯក យ៉​ត សុផល បា​នបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ជន​នេះ​បាន​ផឹក​ស្រា​ស្រវឹង ហើយ​បាន​មក​រក​បងប្អូន​ដោយ​សួររក​អ្នក​ដែល​បាន​ប្តឹង​ខ្លួន​ឲ្យ​នគរបាល​ចាប់ខ្លួន​ដាក់​គុក រួចបានយក​ដំបង​ឈើ​វាយបំផ្លាញ ម៉ូតូ ​ឡាន ​កញ្ចក់​ទ្វារផ្ទះ កញ្ចក់​ប​ង្អូ​ច​ផ្ទះ របស់​​បង​បង្កើត បណ្តាលឲ្យ​បែកបាក់​ខូចខាត​អស់រួចហើយ​រត់​គេចខ្លួន​បាត់​។

​ក្រោយពី​ទទួលបាន​ព័​ត៌​មាន ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ដែលរ​ត់ទៅ​សំងំ​លាក់ខ្លួន​នៅផ្ទះ​ម្តា​យ​បង្កើត​របស់​គេ ហើយ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋា​ន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម