ចោរ​ម្នាក់​ឃើញ​ម៉ូតូ​ថ្មី​ទុកចោល​ប្រហែស​ យក​ម៉ូតូ​កញ្ចាស់​ដូរ​យក​ម៉ូតូ​ថ្មី​វិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចោរ​ម្នាក់​ឃើញ​ម៉ូតូ​ថ្មី​ទុកចោល​ប្រហែស​ យក​ម៉ូតូ​កញ្ចាស់​ដូរ​យក​ម៉ូតូ​ថ្មី​វិញ

Published

on

បន្ទាយ​មាន​ជ័យ ៖ ចោរ​ម្នា​ក់​បាន​ជិះ​ម៉ូតូ​កញ្ចាស់​ឃើញ​គេ​ទុក​ម៉ូតូ​ថ្មី​នៅ​សំយាបផ្ទះ​មិនបាន​ចាក់សោ​នៅពេល​យប់​ក៏​លួច​យក​ទៅ​បាត់​ទុក​អា​ចាស់​ឲ្យ​វិញ កើតឡើង​នៅ យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​ ម៉ូតូ​ដែល​បាត់​ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​តែម ស្លាក​លេខ ប​.​ជ​1R.9152 លេខ​ម៉ាស៊ីន ND125ME-5133139 លេខ​តួ​ND125ME-5133139 ជា​របស់ ឈ្មោះ ពា សុធាវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​តាម​ការរៀបរាប់​ពី​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​បាត់​ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​នឹង​សំយាបផ្ទះ ដោយ​មិនបាន​ចាក់សោរ​នោះទេ លុះ​ព្រឹក​ឡើង ស្រាប់តែ​មិនឃើញ​ម៉ូតូ ហើយ​បាន​ដើររក​ក៏​ប្រទះឃើញ​ម៉ូតូ​១​គ្រឿង​ធុន​សេ​១០០ សេរី​ចាស់ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ទុកចោល​នៅ​ចម្ងាយ​ពី​ផ្ទះ​១០០​ម៉ែត្រ ពី​ផ្ទះ​របស់ខ្លួន​ដែល​សង្ស័យ​ជា​ម៉ូតូ​របស់​ជនសង្ស័យ។ ករណី​បាត់​ម៉ូតូ​ថ្មី​យក​អា​ចាស់​មក​ដូរ​នោះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​បង្ក​ល្មើស​យក​មក​ផ្តន្ទាទោស​ហើយ​៕

ដោយ ៖ វ៉ាន់ ណា​ង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង12 mins ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង26 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង28 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង32 mins ago

ឯកឧត្តម ឃួង ស្រេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង42 mins ago

ឯកឧត្តម ឃួង ស្រេង ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services