កម្ពុជា​និង​ឥណ្ឌា​ឯកភាព​គ្នា​លើ​ការ​ពង្រឹង​យន្តការ​ប្រឆាំង​ការសំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​និង​ឥណ្ឌា​ឯកភាព​គ្នា​លើ​ការ​ពង្រឹង​យន្តការ​ប្រឆាំង​ការសំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​

Published

on

ភ្នំពេញ​ ៖​ ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​និង​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​យល់ស្រប​គ្នា​លើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ធនាគារ​នៃ​ប្រទេស​ទាំងពីរ​ដោយ​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ការពង្រឹង​យន្តការ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការបណ្តុះបណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឯកភាព​គ្នា​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​ការងារ​រវាង​លោក ជា ចាន់តូ​ជាមួយ​លោកស្រី Devyani Uttam Khobragade​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោកស្រី​ឯកអគ្គ​រដ្ឋ​ទួត​បាន​មានប្រសាសន៍ថា ​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ភាគី​ទាំងពីរ​។

នៅក្នុង​ជំនួប​នោះ លោក ទេសាភិបាល​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា និង​ធនាគារកណ្តាល​ឥណ្ឌា ដែល​កន្លងមក​បាន​រួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​ការសិក្សា​រយៈពេល​វែង​និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​។

ជា​មួយ​គ្នា​នេះ លោក​ជា​ ចាន់តូ​ បាន​ជម្រាប​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​និង​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ​នឹង​គ្នា​តាំងពី​បុរាណកាល​មក​ម្ល៉េះ ហើយ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​ជួយ​កម្ពុជា​ក្នុង​ដំណើរ​ការស្តារ​និង​អភិវឌ្ឍ​ប្រទេស​ផងដែរ​។

លោក ទេសាភិបាល ក៏បាន​ជម្រាប​លោកស្រី​អគ្គរដ្ឋទូត​ពី​ស្ថានភាព​ម៉ា​សេ​ក្រូ​សេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ល្អប្រសើរ និង​បាន​ដាក់ចេញ​វិធានការ​កាត់បន្ថយ​ផល​ប៉ះពាល់​មកលើ​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​បាន​បន្ត​ថា អតិផរណា​ត្រូវបាន​រក្សា​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​កម្រិត​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ដែល​រួមចំណែក​រក្សា​ជំនឿ​ទុកចិត្ត​មកលើ​សេដ្ឋកិច្ច​កម្ពុជា។ ចំពោះ​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​សុខមាលភាព​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់​សន្ទនីយ​ភាព និង​ការធ្វើ​ឥណទាន​ឡើងវិញ ដែល​បាន​ជួយ​ដល់​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ​ដែល​ទទួលរង​ផលប៉ះពាល់​។ ទន្ទឹមនេះ វិស័យ​ធនាគារ​ធានា​បាន​គុណភាព​ឥណទាន​ល្អប្រសើរ​។

លោកស្រី​អគ្គ​រដ្ឋ​ទូត បាន​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ លោក​ទេសាភិបាល ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ទស្សនា​វ​ដ្តី​អន្តរជាតិ​ដែល​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស​ផ្តល់​ចំណាត់ថ្នាក់​ជា ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម ឆ្នាំ​២០២១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងចំណោម​ទេសាភិបាល ៥ រូប​នៅលើ​ពិភពលោក​។

លោកស្រី ក៏បាន​ថ្លែង​ការ​កោតសរសើរ​ពី​ការអភិវឌ្ឍ​ថ្មីៗ​នៅក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​កម្ពុជា ជាពិសេស តួនាទី​ដ៏​សំខាន់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ក្នុងស្ថានភាព​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​រង​នូវ​វិប​ត្តិ​សុខាភិបាល​និង​សេដ្ឋកិច្ច​។

លោកស្រី​បាន​អបអរសាទរ​នូវ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ ដូចជា ការដាក់​ឲ្យ​ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង ដែល​ជួយ​សម្រួល​ការ​ទូទាត់​ទូទៅ​និង​ឆ្លង​គ្រឹះស្ថាន ដោយបាន​បន្ថយ​កម្រៃ​ប្រតិបត្តិការ​និង​ធ្វើឱ្យ​ទឹកប្រាក់​ទូទាត់​ទទួលបាន​ភ្លាមៗ​៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services