Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ១០០ គ្រួសារនៅព្រះសីហនុស្នើសុំអន្ដរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលដើម្បីបានចេញប្លង់កម្មសិទ្ធិដី 

បានផុស

នៅ

ក្រុមប្រជាពលរដ្ឋចំនួន ១០៣ គ្រួសារមានលំនៅឋានស្ថិតនៅចំណុចពយកំពេញ ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាប្រមូលផ្តុំដោយឈរលើករូបថតសម្តេចតេជោ ស្នើសុំអន្ដរាគមន៍​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយអន្តរាគមន៍មកអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ជួយចេញប្លង់កម្មសិទ្ធិសំគាល់អចលនវត្ថុដីលំនៅដ្ឋានជូនដល់ពួកគាត់ ខណៈពេលដែលអ្នករស់នៅជិតខាងលើដីកពយកំពេញដូចគ្នាបានទទួលប្លង់កម្មសិទ្ធិស្របច្បាប់រួចហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកស្រី ចាន់ រាស៊ី និងអុំស្រី ម៉ិញ ហឿង តំណាងប្រជាពលរដ្ឋរស់នៅចំណុចពយកំពេញស្ថិតភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគាត់បានមករស់នៅទីនេះជាយូរយារណាស់មកហើយ ខ្លះតាំងពីឆ្នាំ ១៩៨០ អ្នកខ្លះតាំងពីឆ្នាំ ១៩៩០ មកម្លេះប៉ុន្តែការរស់នៅរបស់ពួកគាត់រហូតមកទល់ពេលនេះបានកើតកូន ពូនជាចៅនិងបានដាំដំណាំទទួលអាស្រ័យផលរហូតមកប៉ុន្តែការតាំងលំនៅឋានរស់នៅ មិនទាន់ទទួលបានការផ្តល់ប័ណ្ណសំគាល់អចលនៈវត្ថុ(ប្លង់រឹង )ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។


ពួកគាត់ស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយអន្តរាគមន៍មកអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្ដព្រះសីហនុបានចេញប្លង់ (ប័ណ្ណ) កម្មសិទ្ធិដីធ្លីលំនៅដ្ឋានជូនពួកគាត់ ដើម្បីឲ្យពួកគាត់បានរស់នៅស្របច្បាប់ និងអាចយកប្លង់ទាំងនោះទៅប្រើប្រាស់ផ្សេងៗក្នុងការដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។

ក្រុមប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាពួកគាត់ មានការខ្វាយខ្វល់យ៉ាងខ្លាំងខណៈកន្លងមកនេះ អ្នកមានលុយ និងអ្នកមានអំណាចនៅជុំវិញពួកគាត់ បានទទួលវិញ្ញាបនបត្រ័ប្លង់កម្មសិទ្ធិរួចហើយមិនដឹងថា ថ្ងៃណាម្ចាស់កម្មសិទ្ធដែលមានព្រំដីជាប់គ្នាគេចោទថាពួកគាត់មកតាំងលំនៅឋានបែបមិនរៀបរយនៅលើដីកម្មសិទ្ធរបស់គាត់។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថានៅពេលគាត់សួរទៅអាជ្ញាធរមូលដ្ឋានសង្កាត់ រដ្ឋបាលក្រុង/ខេត្ដ ឆ្លើយមិនច្បាស់លាស់ជាមួយពួកគាត់ ដោយឆ្លើយដោះសារដាក់គ្នាពីក្រោមរហូតទៅដល់លើ(ពីភូមិ ដល់ ខេត្ដ) ទើបពួកគាត់ស្នើសុំអន្ដរាការជួយអន្តរគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីបែបនេះ។

ប្រជាពលរដ្ឋខាងលើបានបង្ហើបឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានជំរុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តព្រះសីហនុ។ ពាក់ព័ន្ធករណីខាងលើនេះ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្រាប់់យ៉ាងខ្លីតាមប្រព័ន្ធទូរស័ព្ទថា ចំពោះរឿងប្រជាពលរដ្ឋ១០៣គ្រួសារនេះ គណៈកម្មាធិការខេត្ដនឹងរៀបចំនៅជំហ៊ានទី២ ហើយរឿងនេះ គឺខាងសាលាខេត្ដជាអ្នករៀបចំ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មិនអាចទំនាក់ទំនងបានទេជុំវិញករណីខាងលើនេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ ក្នុងឱកាសដែរសម្តេចតេជោ អញ្ជើញចុះសួរសុខទុក្ខកងកំលាំងប្រដាប់អាវុធនិងមន្ត្រីរាជការនៅសាលាខេត្តព្រះសីហនុ សម្តេចបានបញ្ជារឲ្យស្ថាប័ណពាក់ព័ន្ធចុះសិក្សាដើម្បីវាស់វែងចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន១០៣គ្រួសាររស់នៅចំណុចពយកំពេញស្ថិតក្នុងភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយរហូតមកដល់ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទាំង១០៣គ្រួសារនៅមិនទាន់ទទួលបានបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ពីមន្ទីរសុរិយោដីខេត្តព្រះសីហនុនៅឡើយទេ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម