Connect with us

ព័ត៌មានជាតិ

ពលរដ្ឋត្រូវមានឯកសារអ្វីខ្លះ ដើម្បីចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ?

បានផុស

នៅ

សកម្មភាពចុះផ្សព្វផ្សាយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋត្រូវមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសំបុត្រ​អាពាហ៍ពិពាហ៍ជាដើម។ នេះបើតាមការឲ្យដឹងពី លោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីក្រុងបានលុង។

ការបញ្ជាក់របស់អាជ្ញាធរដីធ្លី បានធ្វើឡើង ក្នុងឱកាសដែលលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីក្រុងបានលុងចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិថ្មដា សង្កាត់​បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី ១៩ ខែមករា ម្សិលមិញ។

លោក ប៊ី ជីវន្តដារ៉ា លើកឡើងថា “ដើម្បីងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបងប្អូនត្រូវមានឯកសារគ្រប់គ្រាន់ដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម”។

បើតាមប្រធានភូមិបាលរូបនេះ ក្រោយការវាស់វែងកំណត់ព្រំដីក្បាលដីនីមួយៗរួចរាល់ហើយ ខាងជំនាញត្រូវប្រជុំគណៈកម្មការដីរដ្ឋថ្នាក់ក្រុងនិងដីរដ្ឋថ្នាក់ខេត្តរួចបិទប្រកាសរយៈពេល ១៥ថ្ងៃ និងធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្តសម្រេចទើបខាងមន្ទីដែនដីចេញប័ណ្ណជូនឲ្យបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោក ប៊ី ជីវន្តដារ៉ា ក៏បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានដីស្ថិតនៅភូមិថ្មដាសង្កាត់បឹង​កន្សែងមេត្តាមកបង្ហាញព្រហ្ម និងបោះព្រំខ្លួនឯងឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីចុះវាស់វែង ធ្វើការបានលឿន៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម