ពលរដ្ឋមួយចំនួនពុំទាន់កែទម្លាប់ ដោយ​ចោលសំរាម​ក្បែរ​មាត់បឹង​តាកែវ ​ដដែល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋមួយចំនួនពុំទាន់កែទម្លាប់ ដោយ​ចោលសំរាម​ក្បែរ​មាត់បឹង​តាកែវ ​ដដែល​

Published

on

​បើទោះបី​កន្លងមក​អាជ្ញាធរ​ក្រុង​ដូន​កែវ​ ខេត្តតាកែវ ធ្លាប់​​ហាមឃាត់​​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ រហូត​មានការ​សរ​សេរ​ជា​ច្បាប់​​ពិន័យ​ជា​ទឹកប្រាក់​ដល់​ជន​ណា​ដែល​យក​កាកសំណល់​មក​ចោល​ពាស​វាល​ពាស់​កាល​យ៉ាងណា​​ក៏​ដោយ ក៏​នៅ​តែមាន​​ពលរដ្ឋ​​មួយចំនួន​តូច​មិន​ខ្លាច​ និងបន្ត​យក​កាក​សំណល់​មក​បោះចោល​យ៉ាង​អាណាធិបតេយ្យ​នៅ​ចិញ្ចើម​ផ្លូវ​ក្បែរ​មាត់បឹង​តាកែវ​ដដែល​។

ទង្វើ​​​នេះ បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ដើរមក​ហាត់ប្រាណ​ស្រូប​យក​ខ្យល់​បរិ​សុទ្ធ​ព្រឹក ល្ងាច​នៅលើ​ផ្លូវ​មាត់បឹង​តាកែវ ​​រិះគន់ថា បា​នធ្វើឲ្យប៉ះ​ពាល់​សុខ​ភាព​សាធារណៈ ជា​អ្នក​បង្ក​ក្លិន​ស្អុយ​ដល់​គេឯង ព្រោះ​ទី​ដែល​ពួកគេ​យក​កាកសំណល់​មក​ចោល​នេះ ជា​កន្លែង​ពលរដ្ឋ​ដើរ​ហាត់ប្រាណ ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​មាត់​បឹង​។

តាម​ការសង្កេត​កន្លង​មក អ្នក​ដែល​យក​កាកសំណល់​មក​ចោល​នោះ គឺ​ដឹក​មកពី​ទីតាំង​ផ្សេង​ឆ្ងាយ​ពី​តំបន់​មាត់បឹងដោយ​ច្រក​ថង់​ដឹក​តាម​ម៉ូតូ​យកមក​ទម្លាក់ចោល​ តៗ​គ្នា​ ទាំង​ព្រឹក និង​ពេល​ល្ងាច​ ព្រ​លប់​ៗ​ ​ខណៈ​កន្លងមក​អាជ្ញាធរ​ បាន​ហាមឃាត់​មិន​ឲ្យ​បោះចោល​ក្រៅ​ធុង​ដែល​បា​នដាក់​នៅតាម​ទីសាធារណៈ​នោះទេ ​៕

អត្ថបទ ៖ វីរ​:​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ31 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ52 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ56 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ1 hour ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services