សេដ្ឋកិច្ច​ធ្លាក់​ចុះ​គ្រប់កន្លែង​អំឡុង​ពេល​កូវីដ តែ​យុវជន​ម្នាក់​បែរ​ជា​កាក់កប​ជា​មួយ​របរ​នេះ​ទៅ​វិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សេដ្ឋកិច្ច​ធ្លាក់​ចុះ​គ្រប់កន្លែង​អំឡុង​ពេល​កូវីដ តែ​យុវជន​ម្នាក់​បែរ​ជា​កាក់កប​ជា​មួយ​របរ​នេះ​ទៅ​វិញ

Published

on

​នៅ​ក្នុង​សភាពការណ៍​កូ​វីដ​នៅ​លើ​ពិភពលោក​នេះ​ កសិករ​វ័យក្មេង​ម្នាក់​ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​ បាន​បន្ត​ការ​ចិញ្ចឹមត្រី​ ចិញ្ចឹម​កង្កែប ចិញ្ចឹម​ខ្យង​ លក់​បាន​ប្រាក់​យ៉ាង​ក្រាស់ក្រែល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​អាច​ចាត់ទុកបាន​ថា​ជា​កសិករ​គំរូ។​

​កសិករ​ខាងលើនេះ ឈ្មោះ​ សយ ចាន់​ណាត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១ នេះ​បាន​និ​យា យ​ឲ្យ​ដឹងថា លោក​បាន​ចាប់ផ្ដើម​ចិញ្ចឹម​ត្រី​អណ្ដែង​មួយ​ឆ្នាំ​ហើយ​ដោយ​បាន​ដាក់​កូន២០គីឡូ ​ស្មើ​និង ៥​ពាន់​ក្បាល នៅ​ក្នុង​ស្រះ​ធ្វើ​អំពី​តង់​កៅស៊ូ ដោយ​បាន​ថែទាំ​វា​ឲ្យ​ចំណី​ការុង​ស៊ី​ទៅតាម​បច្ចេកទេស​ ដែល​លោក​ធ្លាប់​បាន​រៀន​សូត្រ។ រយៈពេល​នេះ​១​ឆ្នាំនេះ ​លោក​បាន​លក់​ត្រី​អណ្ដែង​ខាងលើនេះ ​ចំនួន​៣​ដង​ហើយ ដោយ​លក់​ចេញ​ក្នុង​មួយ​គីឡូ​ថ្លៃ ៨​ពាន់​រៀល បាន​ប្រាក់​យ៉ាង​ក្រាស់ក្រែល​ផ្គត់ផ្គង់​គ្រួសារ នៅ​ក្នុង​បរិបទ​កូ​វីដ ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ មិន​ហ៊ាន​ទៅ​ទីផ្សារ​ទិញ​ត្រី​បរិភោគ។​

​ជាមួយគ្នានេះដែរ​ លោក​ក៏​កំពុង​ចិញ្ចឹ​ម​សត្វ​ខ្យង​ស្រែ និង​កង្កែប​ស្រែ​ចំនួន​២​ស្រះ​កៅស៊ូ​សាកល្បង​ ផង​ដែរ។ ក្នុង​នោះ​ គឺ​សត្វ​កង្កែប​ លោក​បាន​បង្កាត់​មេ​ញី​ឈ្មោល មកដល់ ឲ្យ​ចំណី​ធម្មជាតិ​វា​ស៊ី​បាន​ប្រមាណ ៤០០ ក្បាល ដែល​អាច​លក់​បាន​ក្នុង​មួយ​គីឡូ​ថ្លៃ ១​ម៉ឺន​រៀល។ ចំណែក​សត្វ​ខ្យង​វិញ​ គឺ​លោក​ចិញ្ចឹម​នៅ​ក្នុង​តង់​កៅស៊ូ ដោយ​ឲ្យ​កាក​បន្លែ​វា​ស៊ី និង​ត្រូវ​ចិញ្ចឹម​វា​រយៈពេល​៣​ខែ​ទើប​ធាត់ និង​ក៏​អាច​លក់​ចេញ​បាន​ក្នុង​មួយ​គីឡូ​ថ្លៃ ៨០០០​រៀល​ ផង​ដែរ​។ ទាក់ទង​និង​ចិញ្ចឹម​ខាង​លើ​នេះ ​លោក​ក៏​ធ្លាប់​បាន​ទៅ​រៀន​សូត្រ​នៅ​សាលា​កសិកម្ម​តាម​ការណែនាំ​របស់​មន្ទី​រ​កសិកម្ម​ខេត្ត និង​ទៅ​រៀន​សូត្រ​តាម​បណ្ដា​កសិដ្ឋាន​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​ទើប​ចាប់​យក​មុខរបរ​ខាង​លើ​នេះ​ មក​ធ្វើការ​ចិញ្ចឹម​ថែទាំ​ជាក់​ស្តែង ដែល​វា​កំពុងតែ​ផ្ដល់​ថវិកា​ជូន​លោក​ជាទី​គាប់ចិត្ត​។​

​លោក ងិន​ ហ៊ុន ប្រធាន​មន្ទីរ​ក​សិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​យើង​តាម​មូលដ្ឋាន​ យកចិត្តទុកដាក់​ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹម​សត្វ​ ចិញ្ចឹម​ត្រី​កង្កែប​និង​ខ្យង​ ផង​ដែរ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​តាម​មូលដ្ឋាន នៅ​ក្នុង​បរិបទ​កូ​វីដ​នេះ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ចំណីអាហារ​ហូបចុក​គ្រប់គ្រាន់​ ដោយ​មិនបាច់​មក​ទិញដូរ​នៅ​ក្នុង​ទីផ្សារ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​កសិករ​ក្នុង​ស្រុក​សំឡូត ព្រួយ​បារម្ភ​រឿង​តម្លៃ​ទីផ្សារម្រេច ធ្លាក់​ចុះ​រាល់ឆ្នាំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services