ខណ្ឌ ៤ កណ្តាល​ក្រុង អ្នក​ល្មើស​នោមពាសវាលពាសកាល នឹង​បន្ត​ចាប់​មិន​លើកលែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខណ្ឌ ៤ កណ្តាល​ក្រុង អ្នក​ល្មើស​នោមពាសវាលពាសកាល នឹង​បន្ត​ចាប់​មិន​លើកលែង

Published

on

ការ​ចាប់​អ្នក​បន្ទោរ​បង់​តាម​ទី​សាធារណៈកាលពី​ម្សិលមិញ​នេះ មាន​ការ​សាទរ​ផង និងរិះ​គន់​ផង​។ ការ​សាទរ​ដោយសារ​​ចំណាត់​ការ​នេះ នឹង​ជួយ​ស្តារ​សណ្តាប់​ធ្នាប់​ និងលើក​កម្ពស់​អនាម័យ​ក្នុង​ទីក្រុងឡើង​វិញ។ ចំណែក​ការ​រិះគន់នោះ​គឺ​ពលរដ្ឋ​ថា​មក​ពី​អាជ្ញាធរ​មិនមាន​បង្គន់​សាធារណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ​ឲ្យ​ពលរដ្ឋ​ចូល​បត់ដៃ​បត់ជើង​បាន​សមរម្យ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំនៅ​ព្រឹកនេះ ឯកឧត្តមឃួន ស្រេង​ អភិបាលរាជធានី​ភ្នំពេញ​ព្រមាន​អ្នក​ដែល​​ចូលចិត្ត​យកដើមឈើ សួនច្បារ បត់​ដៃ​បត់​ជើង​ពាស​វាល​ពាស​កាល​ នឹង​មិន​ត្រូវ​លើកលែង​ទេ។

អភិបាល​ក្រុង​បាន​បញ្ជាក់​ថា អាជ្ញាធរ​មានការ​យោគយល់ ​បងប្អូន​ខ្លះ​នៅ​តំបន់​ជាយក្រុង​ ដូច​ជា​នៅខណ្ឌ ព្រែក​ព្នៅ ឫស្សី​កែវ ដែល​មាន​កំពត​ព្រៃ​អីអាច​បត់ជើងតូច​គឺ​អនុ​គ្រោះ​ដែរ ប៉ុន្តែ​ខណ្ឌ​កណ្តាល​ក្រុង​ដូចជា​ដូនពេញ ចំការមន បឹង​កេងកង ៧​មក​រា ទទួលយក​មិន​បាន​ទេ​។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យ​ដឹងថា នៅរាជធានីភ្នំពេញបង្គន់អនាម័យបានបំពាក់នៅតាមទីសាធារណៈ មានរហូតដល់១២កន្លែង។ បង្គន់អនាម័យនៅទីសាធារណៈទាំងអស់ ស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់បង្គន់អនាម័យសាធារណៈត្រូវចូលរួមថែទាំសំអាតទាំងអស់គ្នា ពិសេសបងប្អូនជាស្ត្រីកុំយកសំឡីអនាម័យដាក់ចូលក្នុងចានបង្គន់ និងបងប្អូនបុរសកុំជក់បារីក្នុងបន្ទប់បង្គង់។

កាលថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​ រដ្ឋបាល​ខណ្ឌដូនពេញបាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោរបង់​នៅ​តាម​សួនច្បារ​សាធារណៈ តាមគល់ឈើ និង​នៅទីតាំង​សាធារណៈ​ចំនួន​១៣​នាក់ យក​មក​អប់រំ​ណែនាំ​។ វិធានការ​នេះគឺ​ដើម្បី​រក្សា​​សណ្តាប់ធ្នាប់ របៀបរៀបរយ សុខភាព ដែល​ការ​បន្ទោរ​បង់​ពាសវាលពាសកាល​បង្ក​​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ រួមទាំង​ប៉ះពាល់មុខមាត់​រាជធានី​ភ្នំពេញ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ25 mins ago

អាជ្ញាធរ​ខណ្ឌ​ចំការមន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​៨នាក់​ ដែល​អាជ្ញាធរ​ស្រុក​គីរីសាគរ​ឃាត់​ខ្លួន​ មិន​មែន​រត់​ចេញ​ពី​ទីតាំង​​មាន​កូវីដ-១៩​ទេ

ព័ត៌មានជាតិ2 hours ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ2 hours ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ2 hours ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

ជីវិតកម្សាន្ដ2 hours ago

អាការៈ​លោកស្រី ច័ន្ទ​ធី បាន​ធូរ​ស្រាល​ក្រោយ​ធ្លាក់ ខ្លួន​ឈឺ​ដោយសារ​ជំងឺ​សម្ពាធ​ឈាម​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services