ព័ត៌មានជាតិ
ប៉ូលិសឃាត់ខ្លួនកូនកំលោះក្នុងថ្ងៃរៀបមង្គលការ
កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ធ្វើការឃាត់ខ្លួនកូនលោះម្នាក់ រួមទាំងបក្ខពួក៣នាក់ និងយុវជនមួយក្រុមទៀតសរុប៦នាក់ បន្ទាប់ពីបង្កហិង្សាដាក់គ្នាទៅវិញទៅមកផ្អើលពេញរោងការ កាលពីវេលាម៉ោង២២និង០០នាទី យប់ថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ក្នុងពិធីមង្គលការ ភូមិព្រែករាំង១សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថា យុវជនដែលឃាត់ខ្លួនមានពីរក្រុម ដោយក្រុមទី១មានគ្នា៤នាក់ ភាគគីខាងកូន កំលោះ និងក្រុមទី២មានគ្នា២នាក់ភាគគីខាងកូនក្រមុំ។
សមត្ថកិច្ចបន្តថា ករណីហិង្សានេះកើតឡើងនៅថ្ងៃមុនរៀបមង្គលការរបស់កូនកំលោះដែលឃាត់ខ្លួន ខណៈដែលភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២ បានឌឺដងដាក់គ្នារហូតឈ្លោះប្រកែកគ្នា យកកៅអី ចាន កែវ ថូផ្កា គប់ដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុមយកមកសួរនាំនិងកសាងសំណុំរៀងតាមនីតិវិធីតែម្តង៕
អត្ថបទ ៖ សុខុម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង